សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

ឧបករណ៍​កំពូលៗ​ដែល Apple ផលិត​បាន​ត្រឹម​ឆ្នាំ២០១៧ នេះ….

អំណត់ ចិត្ត 6 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ក្រុមហ៊ុន​យក្ស Apple គឺជា​ក្រុមហ៊ុន​ពហុបច្ចេកវិទ្យា​របស់​អាមេរិក​មួយ ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង Cupertino រដ្ឋ California ។ ក្រុមហ៊ុន​នេះ​ធ្វើការ​ទៅលើ​ការរចនា​កម្មវិធី (Designs) ការអភិវឌ្ឍ​កម្មវិធី (Develops) ការលក់​ផលិតផល​ប្រើប្រាស់​អេឡិចត្រូនិច (កុំព្យូទ័រ ទូរស័ព្ទ ទូរទស្សន៍ នាឡិកា រថយន្ត...) កម្មវិធី​កុំព្យូទ័រ (Computer software) និង​សេវា​អនឡាញ (Online services: iTunes, StoreiOS, App Store, Mac App Store, Apple Music, iCloud… ។

ក្រុមហ៊ុន Apple ត្រូវបាន​សហប្រតិបត្តិការ​បង្កើតឡើង​ដោយ​លោក Steve Jobs លោក Steve Wozniak និង​លោក Ronald Wayne ក្នុង​ខែ​មេសា ឆ្នាំ១៩៧៦ ។ វា​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ព័ត៌មាន​ធំបំផុត​របស់​ពិភពលោក​ដែល​រក​បាន​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ច្រើនជាងគេ ។

ផលិតផល​ដែល​ក្រុមហ៊ុន Apple រចនា និង​បាន​បង្កើតឡើង​រួមមាន៖

១. Apple II: ជា​កុំព្យូទ័រ​ប្រើ​ក្នុង​ផ្ទះ​មាន​ទំហំ ៨-bit ផលិត​ដំបូងគេ​នៅក្នុង​ឆ្នាំ១៩៧៧ ។

ឧបករណ៍​កំពូលៗ​ដែល Apple ផលិត​បាន​ត្រឹម​ឆ្នាំ២០១៧ នេះ….

២. Apple Lisa: គឺជា​កុំព្យូទ័រ​ផ្ទាល់ខ្លួន​មួយ​ដែល​បាន​រចនាឡើង​ដោយ​ក្រុមហ៊ុន Apple ក្នុង​អំឡុង​ដើម ឆ្នាំ១៩៨០ ។

ឧបករណ៍​កំពូលៗ​ដែល Apple ផលិត​បាន​ត្រឹម​ឆ្នាំ២០១៧ នេះ….

៣. The Macintosh computer: លោក Steve Jobs បាន​បង្កើត និង​ដាក់​បង្ហាញ​កុំព្យូទ័រ Macintosh ដំបូង​នៅ​ថ្ងៃ​ទី២៤ ខែ​មករា ឆ្នាំ១៩៨៤ ។

ឧបករណ៍​កំពូលៗ​ដែល Apple ផលិត​បាន​ត្រឹម​ឆ្នាំ២០១៧ នេះ….

៤. The NeXT computer:  បន្ទាប់ពី​លោក Steve Jobs ត្រូវបាន​គេ​បង្ខំឱ្យ​ចាកចេញ​ពី​ក្រុមហ៊ុន Apple ក្នុង​ឆ្នាំ ១៩៨៥ លោក​បាន​ចាប់ផ្តើម​បង្កើត​កុំព្យូទ័រ​ផ្សេងទៀត នោះ​គឺ NeXT computer ។

ឧបករណ៍​កំពូលៗ​ដែល Apple ផលិត​បាន​ត្រឹម​ឆ្នាំ២០១៧ នេះ….

៥. iMac: iMac របស់​ក្រុមហ៊ុន Apple ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ១៩៩៨ ដែល​ជា​ការរចនា​ច្នៃប្រឌិត​ថ្មី​របស់​ខ្លួន បន្ទាប់ពី​ការវិលត្រឡប់​មកកាន់​ក្រុមហ៊ុន Apple វិញ​របស់​លោក Steve Jobs ។

ឧបករណ៍​កំពូលៗ​ដែល Apple ផលិត​បាន​ត្រឹម​ឆ្នាំ២០១៧ នេះ….

៦. iPod: ជំនាន់​ដំបូងគេបង្អស់​របស់ iPod ត្រូវបាន​គេ​ចេញ​ផ្សាយ​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ២០០១ ។

ឧបករណ៍​កំពូលៗ​ដែល Apple ផលិត​បាន​ត្រឹម​ឆ្នាំ២០១៧ នេះ….

៧. iPhone: ក្រុមហ៊ុន Apple បាន​ចាប់ផ្តើម​រចនា​ទូរស័ព្ទ iPhone ដំបូង​នៅក្នុង​ឆ្នាំ២០០៥ ហើយ​ត្រូវបាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី២៩ ខែ​មិថុនា ឆ្នាំ២០០៧ ។

ឧបករណ៍​កំពូលៗ​ដែល Apple ផលិត​បាន​ត្រឹម​ឆ្នាំ២០១៧ នេះ….

៨. Apple TV: លោក Jobs បាន​ចេញផ្សាយ​ទូរទស្សន៍​របស់​ក្រុមហ៊ុន Apple នៅក្នុង​សន្និសិត Macworld នា​ឆ្នាំ២០០៧ ។

ឧបករណ៍​កំពូលៗ​ដែល Apple ផលិត​បាន​ត្រឹម​ឆ្នាំ២០១៧ នេះ….

៩. iPad: iPad ជា​ប្រព័ន្ធ​ប្រតិបត្តិការ iOS ដែល​មាន​មូលដ្ឋាន​ដូច​កុំព្យូទ័រ ។ វា​ត្រូវបាន​ចេញផ្សាយ​ជាលើក​ដំបូង​នៅ​ថ្ងៃ​ទី៣ ខែ​មេសា ឆ្នាំ២០១០។ រូបរាង​របស់ iPad ថ្មីបំផុត​គឺ iPad Air 2 និង iPad mini 4 ត្រូវបាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី២២ ខែ​តុលា ឆ្នាំ២០១៤ និង​ទី៩ ខែ​កញ្ញា ឆ្នាំ២០១៥ ។

ឧបករណ៍​កំពូលៗ​ដែល Apple ផលិត​បាន​ត្រឹម​ឆ្នាំ២០១៧ នេះ….

១០. Apple Watch: Apple Watch ត្រូវបាន​ប្រកាសឡើង​ដោយ​លោក Tim Cook នៅ​ថ្ងៃ​ទី៩ ខែ​កញ្ញា ឆ្នាំ ២០១៤ និង​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី២៤ ខែ​មេសា ឆ្នាំ២០១៥ ៕

ឧបករណ៍​កំពូលៗ​ដែល Apple ផលិត​បាន​ត្រឹម​ឆ្នាំ២០១៧ នេះ….

ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...
  • Default Aside Right 1st

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 9 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...