សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

ក្រោយពី​មិន​បាន​លេង​ជម្រើស​ដំបូង​របស់​គ្រូបង្វឹក Rooney នឹង​ត្រឡប់​ទៅ​ក្លឹប​ចាស់​វិញ

ឃុន ហ្លួង 2 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ខ្សែប្រយុទ្ធ Wayne Rooney របស់​ក្រុម Manchester United បាន​យល់ព្រម​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុម Everton ក្នុង​កិច្ចសន្យា​រយៈពេល 2ឆ្នាំ។ កីឡាករ​វ័យ 31ឆ្នាំ​រូប​នេះ​ជា​ជម្រើស​លើស​របស់​ទឹកដី Old Trafford ហើយ​ត្រូវបាន​លោក Jose Mourinho ប្រាប់​ថា​គាត់​អាច​ចាកចេញ​ពី​ក្លឹប​បាន​នៅ​រដូវក្តៅ​នេះ។

Rooney ធ្លាប់​បាន​ចាកចេញ​ពីក្លឹប Everton កាលពី​ឆ្នាំ 2004 ដោយ​បាន​មក​រួមទ្រនំ​ជាមួយ​បិសាច​ក្រហម​អស់ 13រដូវកាល។ ប៉ុន្តែ​សម្រាប់ Rooney នៅតែ​ពេញចិត្ត​ជាមួយ​អតីត​ក្លឹប​របស់​ខ្លួន។ ហើយ​អ្នកចាត់ការ​ទូទៅ​លោក Ronald Koeman នឹង​ផ្តល់​ដំណែង​ជម្រើស​ដំបូង​មួយ​នៅ​ទឹកដី Goodison Park សម្រាប់ Rooney។

ក្រោយពី​មិន​បាន​លេង​ជម្រើស​ដំបូង​របស់​គ្រូបង្វឹក Rooney នឹង​ត្រឡប់​ទៅ​ក្លឹប​ចាស់​វិញ
រូបភាព៖ កីឡាករ Rooney
ក្រោយពី​មិន​បាន​លេង​ជម្រើស​ដំបូង​របស់​គ្រូបង្វឹក Rooney នឹង​ត្រឡប់​ទៅ​ក្លឹប​ចាស់​វិញ

យោង​តាម The Sun បាន​ឱ្យ​ដឹង​ថា កីឡាករ Rooney បាន​យល់ព្រម​លើ​កុងត្រា​រយៈពេល 2ឆ្នាំ​ជាមួយ​ទូកក្ដោង Everton ដោយ​គាត់​នឹង​ទទួល​បាន​ទឹកប្រាក់​ចំនួន 323.000ដុល្លារ​អាមេរិច​ក្នុង​មួយ​សប្តាហ៍។ ហើយ​ត្រូវបាន​គេ​រំពឹង​ថា ការផ្លាស់ប្តូរ​របស់​គាត់​នឹង​បញ្ចប់​នៅ​សប្តាហ៍​នេះ​តែម្តង។

បិសាច​ក្រហម​ក្រោយពី​ពួកគេ​បាន​ដក​ខ្សែប្រយុទ្ធ​រូប​នេះ​ចេញពី​ក្រុម ពួកគេ​នឹង​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក​ដើម្បី​ប្រកួត​មិត្តភាព។ ហើយ​លោក Mourinho នឹង​ជ្រើសរើស​ប្រធាន​ក្រុម​ថ្មី​នៅ​ទឹកដី Old Trafford។

ក្រោយពី​មិន​បាន​លេង​ជម្រើស​ដំបូង​របស់​គ្រូបង្វឹក Rooney នឹង​ត្រឡប់​ទៅ​ក្លឹប​ចាស់​វិញ
រូបភាព៖ កីឡាករ Rooney
ក្រោយពី​មិន​បាន​លេង​ជម្រើស​ដំបូង​របស់​គ្រូបង្វឹក Rooney នឹង​ត្រឡប់​ទៅ​ក្លឹប​ចាស់​វិញ

ក្នុង​ចំណោម​នោះ​ខ្សែប្រយុទ្ធ Ander Herrera ត្រូវបាន​គេ​គាំទ្រ​ឱ្យ​ធ្វើ​ជា​ប្រធាន​ក្រុម​ច្រើន​ជាងគេ។ ប៉ុន្តែ​លោក Mourinho អាច​នឹង​សម្លឹង​រក​ខ្សែការពារ​ដែល​កំពុង​បំរើការ​យូរអង្វែង​ដូចជា​កីឡាករ Antonio Valencia ឬ Michael Carrick ដែល​នៅ​តំបន់​កណ្តាល។

នៅ​រដូវ​ក្តៅ​នេះ Everton បាន​ចុះ​ហត្ថលេខា​លើ​កីឡាករ​ដូចជា​កីឡាករ Michael Keane និង Jordan Pickford រួច​ទៅហើយ។ ប៉ុន្តែ​ការដណ្តើម​យក​ខ្សែប្រយុទ្ធ Rooney នៅលើ​ទីផ្សារ​គឺជា​ចំណុច​ខ្ពស់​បំផុត​នៃ​អ្វី​ដែល​មើល​ទៅ​ដូចជា​ការដោះដូរ​ដ៏មមាញឹក​សម្រាប់​ទូកក្ដោង Everton៕

ក្រោយពី​មិន​បាន​លេង​ជម្រើស​ដំបូង​របស់​គ្រូបង្វឹក Rooney នឹង​ត្រឡប់​ទៅ​ក្លឹប​ចាស់​វិញ
រូបភាព៖ កីឡាករ Rooney
ក្រោយពី​មិន​បាន​លេង​ជម្រើស​ដំបូង​របស់​គ្រូបង្វឹក Rooney នឹង​ត្រឡប់​ទៅ​ក្លឹប​ចាស់​វិញ
ចុចលើរូបភាពដើម្បីពង្រីក

ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 7 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...