សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

ជំងឺ​ទាំងអស់​នេះ​ហើយ​ដែល​ងាយ​នឹង​ធ្វើឱ្យ​ស្ត្រី​រលូត​កូន​បំផុត

មង្គលការ 1 year ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

យើង​ទាំងអស់គ្នា​ដឹង​ហើយ​ថា មាន​កត្តា​មួយចំនួន​ដូចជា កត្តា​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ការជក់​បារី សេព​ជាតិស្រវឹង រស់​នៅក្នុង​បរិយាកាស​សម្បូរ​ជាតិពុល...ដែល​អាច​ធ្វើឱ្យ​ស្ត្រី​ងាយ​នឹង​រលូត​កូន។ តែ​ទោះបី​ជា​យ៉ាងណា តើ​អ្នក​ធ្លាប់​គិត​ទេ​ថា ជំងឺ​ក៏​អាច​បណ្តាល​ឱ្យ​អ្នក​រលូត​កូន​បាន​ដែរ?

ដូចនេះ បើសិន​អ្នក​ជា​ស្ត្រី​កំពុង​ព្យាយាម​ចង់​មាន​កូន អ្នក​ត្រូវ​ដឹង និង​ចេះ​ការពារ​ប្រឆាំង​នឹង​បញ្ហា​ផ្សេងៗ​ដែល​នឹង​ត្រូវ​ប្រឈម​មុខ។

ខាងក្រោម​ជា​ប្រភេទ​ជំងឺ​ដែល​ងាយ​នឹង​បណ្តាល​ឱ្យ​ស្ត្រី​រលូត​កូន​បំផុត៖

ដុំគីស​ក្នុង​អូវែ

ស្ត្រី​កើត​ជំងឺ​ដុំគីស​ក្នុង​អូវែ​នេះ​ងាយ​នឹង​រលូត​កូន​បំផុត។ ស្ត្រី​កើត​ជំងឺ​នេះ​តែងតែ​មក​រដូវ និង​បញ្ចេញ​អូវុល​មិន​ទៀង  ដោយសារ​កម្រិត​អរម៉ូន​តេសតូស្តេរ៉ូន​ក្នុង​ខ្លួន​ឡើង​ខ្ពស់។

អរម៉ូន​ទីរ៉ូអ៊ីត​តិច

ស្ត្រី​មាន​បញ្ហា​អរម៉ូន​ទីរ៉ូអ៊ីត​តិច​ងាយ​ប្រឈមមុខ​នឹង​ការរលូត​បំផុត។ ក្នុង​ខ្លួន​ស្ត្រី​មាន​កម្រិត​អរម៉ូន​ទីរ៉ូអ៊ីត​តិច​បង្ក​ឱ្យ​មាន​បញ្ហា​ដល់​ការបញ្ចេញ​អូវុល។ ស្ត្រី​ទាំងនេះ​ពិបាក​នឹង​មាន​កូន​ណាស់។

ឆ្លង​មេរោគ​បាក់តេរី

ស្ត្រី​ត្រូវ​រក្សា​អនាម័យ ការពារ​ខ្លួន​ពី​ការឆ្លង​មេរោគ ក្រោយ​ពេល​មាន​ផ្ទៃពោះ។ មេរោគ​បាក់តេរី​នឹង​ទៅ​បំផ្លាញ​ភ្នាស​ស្បូន និង​រារាំង​ដល់​កំណើត​របស់​អំប៊្រីយ៉ុង ហើយ​បណ្តាល​ឱ្យ​ស្ត្រី​រលូត​កូន។

ទម្រង់​ស្បូន​ខុស​ប្រក្រតី

ស្ត្រី​ជាច្រើន​ដែល​មាន​ទ្រង់ទ្រាយ​ស្បូន ឬ​កស្បូន​ខុស​ធម្មតា ងាយ​នឹង​ប្រឈម​មុខ​ការរលូត​កូន​បំផុត។

អាយុ

ស្ត្រី​មាន​ផ្ទៃពោះ​ក្នុង​វ័យ​ច្រើន​ជាង ៣០ ឬ៤០ ឆ្នាំ​អាច​ជួប​ប្រទះ​នឹង​ការរលូត​កូន។ នេះ​ដោយសារ​ស្ត្រី​ទាំងនេះ​អាច​មាន​ក្រូម៉ូស្យូម​ខុសប្រក្រតី​ក្នុង​គភ៌ ដែល​អាច​បណ្តាល​ឱ្យ​រលូត​កូន ឬ​កំណើត​កូន​មក​ខុស​ប្រក្រតី។

ជំងឺ​ទឹកនោមផ្អែម ឬ​លើស​ឈាម

បើសិន​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម ឬ​លើស​ឈាម អ្នក​គួរ​ប្រើ​ថ្នាំ​ឱ្យ​បាន​ត្រឹមត្រូវ មុន​ពេល​មាន​ផ្ទៃពោះ។ ជំងឺ​ទាំងនេះ​ត្រូវ​បាន​គេ​រកឃើញ​ថា នឹង​ធ្វើ​ឱ្យ​រលូត​កូន៕


ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 1 year ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...