សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

ចង់​ដឹង​ទារក​ក្នុង​ផ្ទៃម្តាយ​ទំហំ​ប៉ុនណា​ខ្លះ​ក្នុង​ដំណាក់កាល​នីមួយៗ អាន​អត្ថបទ​មួយ​នេះ

កូនមាន់ 1 year ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ពី​ដំណាក់កាល​នៃ​ការបង្កកំណើត​រហូត​ដល់​ពេល​សម្រាល ទារក​ក្នុង​ស្បូន​បាន​ឆ្លងកាត់​បម្រែបម្រួល​ជាច្រើន និង​ភាពធំធាត់​បន្តិច​ម្តងៗ ។

ឯកកោសិកា​ជួបនឹង​កោសិកា​ផ្សេងទៀត​បង្កើត​បាន​ជា​បាច់​កោសិកា ក្រោយ​រយៈពេល ២-៣ខែ នឹង​ចេញ​ជា​រូបរាង​ទារក ។

តើ​អ្នក​ចង់​ដឹង​ទេ​ថា ទារក​មាន​ទំហំ​ប៉ុន​ណា​ក្នុង​ដំណាក់កាល​នីមួយៗ​នៃ​ការមាន​ផ្ទៃពោះ? ខាងក្រោម​នេះ​នឹង​បកស្រាយ​ពី​ទំហំ​របស់​ទារក ៖

សប្តាហ៍​ទី ១-២

ក្នុង​ដំណាក់កាល​ដំបូង ពង​បង្កកំណើត​មាន​ទំហំ​តូច​ប៉ុន​គ្រាប់​អាភៀន ។ វា​មាន​ផ្ទុក​ជាង ៣២កោសិកា ។

សប្តាហ៍​ទី ៥

ពេល​នេះ ទារក​លូតលាស់​បាន​ប៉ុន​គ្រាប់​ម្រេច ។ នេះ​ជា​ពេល​ដែល​សរសៃ​ឈាម បេះដូង ឆ្អឹង​ខ្នង និង​ខួរក្បាល​ចាប់ផ្តើម​កើត​ចេញ​មក ។ ទំហំ​របស់​ទារក​ពេល​នេះ​ប្រហែល ០.០៥អីញ ។

សប្តាហ៍​ទី ៧

ដំណាក់កាល​នេះ ទារក​មាន​ទំហំ​កន្លះ​អីញ (ប៉ុន​ផ្លែប្លូបឺរី) ។

សប្តាហ៍​ទី ៩

ទារក​ក្នុង​ពេល​នេះ​មាន​ទំហំ​ប៉ុន​ផ្លែឆឺរី ។ អំប៊្រីយ៉ុង​ក្នុង​សប្តាហ៍​ទី ៩ អាច​ហៅថា គភ៌​បាន ។

សប្តាហ៍​ទី ១៥

ពេល​នេះ ទារក​ធំ​ប៉ុន​ផ្លែប៉ោម ប្រហែល​ជាង ៤អីញ ។ ទារក​អាច​រំកិល​បន្តិច​ម្តងៗ​ទៅក្នុង​ស្បូន ។

សប្តាហ៍​ទី ១៨

ទារក​មាន​ទំហំ​ជាង ៦អីញ ។ ក្នុង​សប្តាហ៍ ១៩នេះ ជើង​ទារក​ចាប់ផ្តើម​លូត​ចេញ​ជា​រូបរាង ។

សប្តាហ៍​ទី ២២

ទារក​របស់​អ្នក​មាន​ទំហំ​ជាង ១០អីញ ។ សួត​ចាប់ផ្តើម​លូតលាស់ ។

សប្តាហ៍​ទី ៣០

ក្នុង​ដំណាក់កាល​នេះ ទារក​អាច​គេងលក់ និង​ភ្ញាក់​ដោយ​ខ្លួនឯង​នៅក្នុង​ស្បូន ។ ទារក​មាន​ទំហំ​ជាង ១៥អីញ ។

សប្តាហ៍​ទី ៤០-៤២

ពេល​នេះ​អ្នក​ឈាន​ដល់​ដំណាក់កាល​ចុងក្រោយ ទារក​មាន​ទំហំ​ធំ​ជាង ២០អីញ ៕


ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 1 year ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...