សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

ដំណើរ​ការលូតលាស់​ដែល​មិន​គួរឱ្យ​ជឿ​របស់​គភ៌​ពី​មួយ​ខែ​ទៅ​មួយ​ខែ

កូនមាន់ 10 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

សូម​ជួយ​ត្រេកអរ​ចំពោះ​ការមាន​ផ្ទៃពោះ​ផង! តែ​បើ​ទោះ​ជា​អ្នក​មិន​ទាន់​មាន​ផ្ទៃពោះ​ក៏ដោយ អ្នក​ប្រាកដ​ជា​ចង់​ដឹង​ពី​ដំណើរ​ការលូតលាស់​របស់​ទារក​ទៅតាម​ដំណាក់កាល​ផ្សេងគ្នា ។

តោះ​មើល​ដំណើរ​នៃ​ការលូតលាស់​ពី​គភ៌​រហូត​ដល់​ចេញ​ជា​រូបរាង​ទារក​ដ៏​គួរឱ្យ​ស្រឡាញ់ ៖

ការបង្ក​កំណើត

មេ​ជីវិត​ឈ្មោល​ជ្រៀត​ចូល​ទៅក្នុង​ពង​បង្ក​កំណើត​ស្ត្រី ។ ដំណើរ​ការបង្ក​កំណើត​មាន​រយៈពេល ២៤ម៉ោង ។ ការបង្ក​កំណើត​បាន​បំពេញ​សែន​ដល់​ទារក រួម​ទាំង​ភេទ ។ ត្រីមាស​ដំបូង​ក៏​ចាប់ផ្តើម ។

ការលូតលាស់​របស់​ទារក​នៅ​សប្តាហ៍​ទី ៤

ក្នុង​សប្តាហ៍​ទី ៤ កោសិកា​បាន​លូតលាស់​ជា​អំប្រ៊ីយ៉ុង​ប៉ុន​គ្រាប់​អាភៀន ។ ដំបូង ចាប់ផ្តើម​កើត​ចេញ​ជា​ក្បាល ដើមទ្រូង ពោះ ដៃ និង​ជើង ។ អំប៊្រីយ៉ុង​រុំព័ទ្ធ​ទៅដោយ​ទឹកភ្លោះ ជួយ​ការពារ និង​ធ្វើ​ជា​ខ្នើយ​ដល់​ទារក ។

ការលូតលាស់​របស់​ទារក​នៅ​សប្តាហ៍​ទី ៨

ក្នុង​ដំណាក់កាល​នេះ គភ៌​លូត​បាន​ប្រវែង ២សម ។ វា​ចាប់ផ្តើម​កើត​ចេញ​ជា​ភ្នែក ត្រចៀក និង​ច្រមុះ ។ ម្រាម​ដៃ​ម្រាម​ជើង​នៅ​កំពុង​កើត​ចេញ​មក តែ​វា​នៅតែ​ជា​ស្បែក​នៅ​ឡើយ ។ វា​នៅ​បន្ត​លូតលាស់​ច្រើន​ជាង ២-៣សប្តាហ៍​ទៀត ។

ការលូតលាស់​របស់​ទារក​នៅ​សប្តាហ៍​ទី ១២

គភ៌​ចាប់ផ្តើម​អាច​ក្តាប់​លា​ម្រាម​ដៃ​បាន ។ ព្យាយាម​រុញ​ពោះ​របស់​អ្នក​ក្នុង​ពេល​ឆ្លុះ​អេកូ អ្នក​នឹង​ដឹង​ពី​ចលនា​របស់​កូន ។

ការលូតលាស់​របស់​ទារក​នៅ​សប្តាហ៍​ទី ១៦

ត្រីមាស ២ ចាប់ផ្តើម​នៅ​សប្តាហ៍​ទី ១៣ ។ ភ្នែក​ទារក​កំពុង​ក្រឡេក​ពី​ម្ខាង​ទៅ​ម្ខាង ហើយ​អាច​មើល​ឃើញ​ពន្លឺ និង​ស្តាប់​ឮ​សម្លេង​អ្នក ។

ការលូតលាស់​របស់​ទារក​នៅ​សប្តាហ៍​ទី ២០

ទារក​មាន​ទំហំ​ប៉ុន​ផ្លែ​ចេក ។ ទារក​កាន់តែ​អាច​កម្រើក​បាន​ច្រើន ។ ទារក​កំពុង​ញ៉ាំ និង​ភ្លក់​រសជាតិ​របស់​ទឹកភ្លោះ ។

តាម​ធម្មតា ស្ត្រី​អាច​ឆ្លុះ​អេកូ​មើល​ឃើញ​ភេទ ការលូតលាស់ និង​សុខភាព​របស់​កូន​នៅ​សប្តាហ៍​ទី ២០ នេះ ។

ការលូតលាស់​របស់​ទារក​នៅ​សប្តាហ៍​ទី ២៤

ខួរក្បាល និង​សួត​ទារក​កំពុង​រីក​កាន់តែ​ធំឡើង ។ ស្បូន​របស់​អ្នក​មាន​ទំហំ​ប្រហែល​ប៉ុន​បាល់ ។ ពេល​ខ្លះ ម្តាយ​មាន​អារម្មណ៍​ថា ទារក​ត្អើក​ក្នុង​ពោះ ។ ត្រីមាស​ទី ២ ចូល​មក​ដល់​ក្នុង​សប្តាហ៍​ទី ២៧ ។

ការលូតលាស់​របស់​ទារក​នៅ​សប្តាហ៍​ទី ២៨

ដំណាក់កាល​នេះ ទារក​មាន​ទំហំ​ប៉ុន​ផ្លែ​ត្រប់ ។ ទារក​នៅ​មាន​ជីវិត បើសិន​សម្រាល​កូន​មិន​គ្រប់​ខែ​ក្នុង​ពេល​នេះ ។ ទារក​កំពុង​តែ​ឡើង​គីឡូ និង​ពេញ​រូប​ពេញ​រាង ។

ការលូតលាស់​របស់​ទារក​ក្នុង​សប្តាហ៍​ទី ៣២

ក្នុង​ដំណាក់កាល​នេះ ទីតាំង​របស់​គភ៌​ពិតជា​សំខាន់ (ក្បាល​ចុះ​ក្រោម ឬ​បញ្ច្រាស់​ជើង) ។ ថ្ងៃ​សម្រាល​នឹង​ជិត​មក​ដល់ ។ ជាតិខ្លាញ់​កើត​ក្រោម​ស្បែក​ទារក​កាន់តែ​ច្រើន​ឡើង ស្បែក​នឹង​លែង​ថ្លា​ដូច​មុន ។

ការលូតលាស់​របស់​ទារក​ក្នុង​សប្តាហ៍​ទី ៣៦

ជាតិខ្លាញ់​កំពុង​កើនឡើង​ច្រើន​ឡើង​ត្រង់​ចំណុច​នេះ ។ វា​នឹង​ជួយ​រក្សា​សីតុណ្ហភាព​រាងកាយ និង​ផ្តល់​ថាមពល ។

ថ្ងៃ​សម្រាល

វា​ជា​ចុង​ត្រីមាស​ទី ៣ ។ ពេល​សម្រាល​អាច​មក​ដល់​នៅ​ចន្លោះ​សប្តាហ៍​ទី ៣៨-៤២ ។ អាស្រ័យ​លើ​កាលៈទេសៈ វេជ្ជបណ្ឌិត​ត្រូវ​សម្រាល​កូន​អ្នក​តាម​ធម្មជាតិ ឬ​វះកាត់ ៕


ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 11 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...