សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

ជឿ​អត់? ទទួលទាន​ទុរេន​អាច​ជួយ​ព្យាបាល​ស្ត្រី​ពី​ជំងឺ​គ្មាន​កូន​បាន

មង្គលការ 1 year ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ទុរេន​មាន​ផ្ទុក​ជាតិ​ថ្នាំ​មួយចំនួន។ មនុស្ស​ជាច្រើន​មិន​ចូលចិត្ត​វា​ឡើយ តែ​វា​អាច​ជួយ​ព្យាបាល​ស្ត្រី​ពី​ជំងឺ​គ្មាន​កូន​បាន។ ទទួលទាន​ផ្លែឈើ​មិន​ត្រឹមតែ​ទទួល​បាន​រសជាតិ​ប៉ុណ្ណោះ​ទេ តែ​ក៏​ទទួល​បាន​អត្ថប្រយោជន៍​ដល់​សុខភាព​ផង​ដែរ ជាពិសេស​ស្ត្រីៗ។

១. ផ្ទុក​អរម៉ូន​អឺសស្ត្រូសែន

យោង​តាម​វេជ្ជបណ្ឌិត​លោក k.Francis ប្រធាន​ដឺប៉ាតឺម៉ង់​សកល​វិទ្យាល័យ Bharathiar ប្រទេស​ឥណ្ឌា​បាន​ឱ្យ​ដឹង​ថា ទុរេន​មាន​ផ្ទុកនូវ​អរម៉ូន​អឺសស្ត្រូសែន។ អរម៉ូន​នេះ​ត្រូវ​បាន​ផលិត​ចេញ​ពី​ធម្មជាតិ​នៅ​ក្នុង​ខ្លួន​មនុស្ស តែ​កម្រិត​អរម៉ូន​នេះ​មិន​គ្រប់គ្រាន់​សម្រាប់​ស្ត្រី​ឡើយ ទើប​ធ្វើ​ឱ្យ​ស្ត្រី​គ្មាន​កូន។ ដោយសារ​ទុរេន​មាន​ផ្ទុក​កម្រិត​អរម៉ូន​អឺសស្ត្រូសែន​ខ្ពស់ ដូច្នេះ​វា​អាច​ជួយ​ឱ្យ​ស្ត្រី​មាន​កូន​តាម​បែប​ធម្មជាតិ។

២. ថ្នាំ​សម្រើប

ទុរេន ជា​ថ្នាំ​សម្រើប​ដ៏​អស្ចារ្យ។ ប្រសិនបើ​ទទួលទាន​វា​ឱ្យ​បាន​ទៀងទាត់ វា​អាច​ជួយ​ពង្រឹង​មុខងារ បង្កើន​ទឹកកាម​បុរស និង​ចំណង់​តណ្ហា​ផ្លូវភេទ​របស់​អ្នក។

៣. ជួយ​រក្សា​គីឡូ

ទុរេន​ក៏​អាច​ជួយ​កាត់បន្ថយ​បញ្ហា​ឡើង​ទម្ងន់​ជ្រុល​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ។ បរិមាណ​ជាតិ​សរសៃ សារធាតុខនិជ និង​ជាតិ​ទឹក​ខ្ពស់​ក្នុង​ផ្លែ​ទុរេន អាច​ជួយ​រក្សា​គីឡូ​អ្នក​បាន។

៤. ព្យាបាល​ជំងឺ​គីស​ក្នុង​អូវែ

ស្ត្រី​គ្មាន​កូន​ដោយសារ​កើត​ជំងឺ​គីស​ក្នុង​អូវែ។ សារធាតុ​ប្រឆាំង​ការរលាក ប្រឆាំង​នឹង​ភាពធាត់​ជ្រុល និង​គ្លីសេរីន​ខ្ពស់​ក្នុង​ផ្លែ​ទុរេន​អាច​ជួយ​រំលាយ​គីស​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព។

៥. ជំងឺ​ខ្វះ​ឈាម

ទុរេន​ផ្ទុក​ទៅដោយ​អាស៊ីត​ហ្វូឡិច​ខ្ពស់ ទង់ដែង និង​ជាតិ​ដែក ជួយ​ដល់​ការផលិត​កោសិកា​ឈាម​ក្រហម។

កំណត់​ការទទួលទាន​ផ្លែ​ទុរេន ២-៣ផ្លែ​ក្នុង ១សប្តាហ៍ កុំ​ឱ្យ​លើស​ពី​នេះ ព្រោះ​វា​នឹង​ផ្តល់​ផល​ប៉ះពាល់​មិន​ល្អ។ ហាម​ទទួលទាន​ទុរេន​ជាមួយ​ជាតិ​ស្រវឹង ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​ហើម​ពោះ ឈឺ​ក្រពះ៕


ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 11 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...