សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

គុណប្រយោជន៍​នៃ​សុខភាព ៩យ៉ាង​បានពី​ការពិសារ​ស្ករផែន​ក្នុង​អំឡុងពេល​ស្ត្រី​ពពោះ

មង្គលការ 1 year ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ស្ករផែន​ផ្តល់​អត្ថប្រយោជន៍​ច្រើនយ៉ាង​ដល់​អ្នក។ តែ​ទោះបី​ជា​យ៉ាងណា ដោយសារ​អ្នក​មាន​ផ្ទៃពោះ អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ទ្វេដង​ចំពោះ​រាល់​អាហារ​ដែល​អ្នក​ទទួលទាន​ក្នុង​ពេល​នេះ។ បើ​ទទួលទាន​អាហារ​ខុស អ្នក​អាច​នឹង​ប្រឈមមុខ​បញ្ហា​ច្រើន តាំងពី​អាឡាក់ហ្ស៊ី​រហូត​ឈាន​ទៅដល់​ការឆ្លង​មេរោគ។

អត្ថប្រយោជន៍​សុខភាព​បានពី​ការទទួលទាន​ស្ករផែន​ក្នុង​កំឡុងពេល​ស្ត្រី​ពពោះ៖

១. បន្សុត​ឈាម

ស្ករផែន​ជួយ​បន្សុត​ឈាម​របស់​ស្ត្រី​មាន​ផ្ទៃពោះ។ ការទទួលទាន​ស្ករផែន​អាច​ជួយ​ឱ្យ​ទារក​ក្នុង​ផ្ទៃ​មាន​សុវត្ថិភាព និង​មាន​សុខភាព​ល្អ។

២. សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម

ស្ករផែន​ផ្ទុក​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើនបំផុត។ ហេតុ​នេះ ស្ត្រី​ពពោះ​គួរ​ទទួលទាន​ស្ករផែន ដើម្បី​កម្ចាត់​ធាតុ​វិទ្យុសកម្ម ការពារ​ពី​កំហូច​កោសិកា DNA និង​ការពារ​គភ៌​របស់​អ្នក​ពី​បញ្ហា​សុខភាព។

៣. ការពារ​ពី​ជំងឺ​ខ្វះ​ឈាម

ស្ករផែន​ជួយ​បង្កើន​កោសិកា​ឈាម​ក្រហម ការពារពី​ជំងឺ​ខ្វះ​ឈាម និង​ពង្រឹង​ភាពស៊ាំ​របស់​អ្នក​ប្រឆាំងនឹង​ជំងឺ ការឆ្លង​មេរោគ។

៤. ព្យាបាល​បញ្ហា​ប្រព័ន្ធ​រំលាយអាហារ

ស្ករផែន​ដើរតួ​ជា​ភ្នាក់ងារ​ជួយ​សម្រួលដល់​ការរំលាយ​អាហារ​ស្ត្រី​ពពោះ។ ហើយ​អង់ស៊ីម​នៅក្នុង​ស្ករផែន​នឹង​ជួយ​ការពារ​អ្នក​ពី​បញ្ហា​រំលាយ​អាហារ​ដូចជា ឈឺ​ក្រពះ កើត​ព្រូន ហើម​ពោះ និង​បញ្ហា​ផ្សេងៗ​ទៀត។ ស្ករផែន​ជួយ​សម្រួលដល់​ការបញ្ចេញចោល និង​ការពារ​ស្ត្រី​ពី​ជំងឺ​ទល់លាមក។

៥. បំបាត់​អាការៈ​ឈឺ​សន្លាក់

ស្ករផែន​ផ្តល់​សារធាតុចិញ្ចឹម​ដល់​ឆ្អឹង និង​សន្លាក់ ជួយ​ឱ្យ​ឆ្អឹង​រឹងមាំ។ ស្ករផែន​ជួយ​បំបាត់​បញ្ហា​ឈឺ​សន្លាក់ ឈឺ​ឆ្អឹង  ស្ពឹក​សន្លាក់ និង​បញ្ហា​ឆ្អឹង​ផ្សេងៗ​ទៀត។

៦. ចិញ្ចឹម​ស្បែក

ស្ករផែន​សម្បូរ​ទៅដោយ​វីតាមីន និង​ជាតិរ៉ែ​សំខាន់ៗ។ វា​ជួយ​ចិញ្ចឹម​ស្បែក​អ្នក និង​ជួយ​រក្សា​ជាតិ​សំណើម ធ្វើឱ្យ​ស្បែក​ម៉ត់​រលោង។ ហើយ​វា​ក៏​ជួយ​ការពារ​ស្បែក​អ្នក​ពី​ភាពជ្រីវជ្រួញ ស្នាម​ជាំ និង​បំបាត់​មុន​បាន​យ៉ាងមាន​ប្រសិទ្ធិភាព។

៧. បង្កើន​សុខភាព​ស្ត្រី​មាន​ផ្ទៃពោះ

ស្ករផែន ជា​ប្រភព​នៃ​ជាតិ​ហ្វូឡាត ជា​សារធាតុចិញ្ចឹម​ដ៏សំខាន់​ចំពោះ​សុខភាព​ស្ត្រី។ ការទទួលទាន​ស្ករផែន នឹង​ជំនួយដល់​សុខភាព ជួយឱ្យ​គភ៌​លូតលាស់​បាន​ត្រឹមត្រូវ។

៨. បំបាត់​អាការៈ​ហើម​ដៃ ជើង

បរិមាណ​នៃ​ជាតិរ៉ែ ជាពិសេស​ជាតិប៉ូតាស្យូម​ខ្ពស់​ក្នុង​ស្ករផែន ជួយ​បំបាត់​អាការៈ​ហើម​ដៃ​ជើង ជួយ​រក្សា​ទម្ងន់​អ្នក​បាន​ល្អ។

៩. រក្សា​សម្ពាធឈាម​បាន​ល្អ

ការទទួលទាន​អាហារ​មាន​ជាតិសូដ្យូម​តិច​អាច​ជួយ​រក្សា​កម្រិត​សម្ពាធឈាម​របស់​អ្នក។ ស្ករផែន​មាន​ផ្ទុក​ជាតិសូដ្យូម​ទាប អាច​ជួយ​រក្សា​សម្ពាធឈាម​អ្នក​បាន​ល្អ ក៏​ដូចជា​ជួយ​ការពារ​ពី​បញ្ហា​ក្រួស​ក្នុង​តម្រងនោម ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល៕


ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 1 year ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...