សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

រក​ឃើញ​វិធី​ដ៏​មាន​ប្រសិទ្ធិភាព​អាច​បញ្ឈប់​កូន​តូច​អ្នក​ពី​ការគេង​នោម​ដាក់​ពូក​ទៀត

មង្គលការ 1 year ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

អ្នកម្តាយ​ជាច្រើន​មិន​បាន​គេង​យប់​លក់​ស្កប់ស្កល់ ដោយសារ​បារម្ភ​ពី​បញ្ហា​កូន​គេង​នោម​ដាក់​ពូក។

ការគេង​នោម​ដាក់​ពូក ជា​ជំងឺ​ទូទៅ​មួយ​កើតឡើង​ដោយសារ​អសមត្ថភាព​លំហាត់​ចលនា​ទប់ទល់​នឹង​ប្លោកនោម​ក្នុង​ពេល​កំពុង​គេង ហើយ​បញ្ហា​នេះ​តែង​កើត​ចំពោះ​ក្មេង​តូច។ តាម​ធម្មតា ពេល​ក្មេង​អាយុ ៤ឆ្នាំ គេ​អាច​ទប់ទល់​នឹង​ចលនា​ប្លោកនោម​បាន ប៉ុន្តែ​បើសិន​កូន​អ្នក​នៅតែ​អសមត្ថភាព​ប្លោកនោម​ក្នុង​ពេល​គេង​លក់ គេ​នឹង​នោម​ដាក់​ពូក​រហូត​ដល់​គេ​មាន​អាយុ ៥ឆ្នាំ។

តែ​កុំ​បារម្ភ ខាងក្រោម​នេះ​នឹង​បង្ហាញ​ពី​វិធី​ព្យាបាល​បញ្ហា​នោម​ដាក់​ពូក​របស់​ក្មេង​តូច​យ៉ាង​មាន​ប្រសិទ្ធិភាព៖

១. ទឹក​ផ្លែ​ក្រខុប

ទឹក​ផ្លែ​ក្រខុប ជា​ឱសថ​អាច​ជួយ​បំបាត់​ជំងឺ​នោម​ដាក់​ពូក​បាន។ វា​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​បាក់តេរី​ដែល​បណ្តាល​ឱ្យ​ឆ្លង​មេរោគ​ក្នុង​តម្រង​នោម និង​ប្លោក​នោម ធ្វើ​ឱ្យ​ក្មេង​ឧស្សាហ៍​នោម​ដាក់​ពូក។ ឱ្យ​ក្មេង​ទទួលទាន​ទឹក​ផ្លែ​ក្រខុប​នេះ​ក្រោយ​ពេល​អាហារ​ល្ងាច​រួច។

២. ទឹកខ្មេះ​ប៉ោម

ទឹកខ្មេះ​ប៉ោម​ជួយ​បន្សាប​អាស៊ីត pHក្នុង​តម្រង​នោម និង​ការពារ​ពី​ការរាតត្បាត​បាក់តេរី បណ្តាល​ឱ្យ​ឆ្លង​មេរោគ ។ វា​ជួយ​កម្ចាត់​ជាតិ​អាស៊ីត​ក្រពះ និង​ជួយ​ទប់ទល់​នឹង​ជំងឺ​គេង​នោម​របស់​ក្មេង។ ដាក់​ទឹកខ្មេះ​ប៉ោម ២ស្លាបព្រាបាយ​ចូល​ទៅ​ក្នុង​ទឹក ១កែវ រួច​ឱ្យ​កូន​អ្នក​ទទួលទាន មុន​ពេល​អាហារ។

៣. ប្រេង​អូលីវ

ប្រេង​អូលីវ ជា​ឱសថ​ធម្មជាតិ​ដ៏​អស្ចារ្យ ជួយ​ព្យាបាល​ជំងឺ​ក្មេង​គេង​នោម​ដាក់​ពូក។ លាប និង​ម៉ាស្សា​ប្រេង​អូលីវ​លើ​ពោះ​កូន​របស់​អ្នក ដើម្បី​ពង្រឹង​សាច់ដុំ​តម្រង​នោម និង​ប្លោក​នោម ការពារ​ពី​ការគេង​នោម។ អនុវត្ត​វិធី​នេះ​ឱ្យ​កូន​អ្នក​ជារៀងរាល់​ថ្ងៃ។

៤. ម្សៅ​ស្ពៃ​ខៀវ

ម្សៅ​ស្ពៃ​ខៀវ ជា​ឱសថ​ព្យាបាល​ដ៏​ពេញ​និយម សម្រាប់​ការពារ​ក្មេង​ពី​បញ្ហា​គេង​នោម​ដាក់​ពូក។ ដាក់​ម្សៅ​នេះ ១/២ស្លាបព្រាកាហ្វេ​ចូល​ទៅ​ក្នុង​ទឹកដោះគោ​ក្តៅៗ រួច​កូរ​វា​ឱ្យ​សព្វ និង​ឱ្យ​កូន​អ្នក​ទទួលទាន​មុន​ពេល​ចូល​គេង។ អ្នក​អាច​រក​ទិញ​វា​បាន​នៅ​តាម​ឱសថស្ថាន និង​ផ្សារ​ទំនើប។

៥. តែ​ហិល

តែ​ហិល​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជំនួយ​សុខភាព និង​ការពារ​រាងកាយ​ពី​ធាតុ​វិទ្យុ​សកម្ម។ ហើយ​វា​ក៏​ត្រូវ​បាន​គេ​រកឃើញ​ថា តែ​ហិល​អាច​ជួយ​បំបាត់​បញ្ហា​ក្មេង​គេង​នោម​ដាក់​ពូក​បាន​ទៀត​ផង។ ឱ្យ​ក្មេង​ផឹក​តែ​ហិល ២-៣ពែង​ជារៀងរាល់​ថ្ងៃ ពេល​ញ៉ាំ​អាហារ៕


ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 1 year ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...