សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

វិធី​ដ៏​មាន​ប្រសិទ្ធិភាព​ព្យាបាល​អាការៈ​គ្រុនក្តៅ​ក្មេង​មិន​ច្រើន​ជាង ៥នាទី

មង្គលការ 1 year ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ប្រសិនបើ​កូន​របស់​អ្នក​គ្រុនក្តៅ វា​អាច​ជា​រឿង​មួយ​តានតឹង និង​ពិបាក​ដោះស្រាយ​បំផុត​សម្រាប់​អ្នក។ ការសិក្សា​ជាច្រើន​បាន​បញ្ជាក់​ថា ប្រសិនបើ​កូន​អ្នក​សុខភាព​ល្អ អ្នក​មិន​ចាំបាច់​បារម្ភ​ពី​ជំងឺ​គ្រុនក្តៅ​នេះ​ឡើយ។

គ្រុនក្តៅ​បាន​រាតត្បាត​មេរោគ​នៅក្នុង​រាងកាយ បណ្តាល​ឱ្យ​កូន​អ្នក​ឈឺ។ ដូច្នេះ បើសិន​អាការៈ​គ្រុនក្តៅ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង កូន​អ្នក​កាន់តែ​ក្តៅ​ខ្លាំង​ឡើង និង​មិន​ស្រួល​ខ្លួន អ្នក​អាច​អនុវត្ត​តាម​ជំហ៊ាន​សាមញ្ញៗ វា​នឹង​ជួយ​ឱ្យ​កូន​អ្នក​ជា​សះស្បើយ​បាន។

ហើយ​វា​ពិត​ជា​សំខាន់​ណាស់ ដែល​អ្នក​ត្រូវ​ចងចាំ​ថា បើសិន​កូន​អ្នក​គ្រុនក្តៅ​ខ្លាំង​រយៈពេល​ច្រើន​ជាង ២-៣ថ្ងៃ អ្នក​ត្រូវ​នាំ​កូន​ទៅ​ពេទ្យ​កុមារ​ភ្លាម។

១. កិន​ដំឡូងបារាំង

អ្នក​ត្រូវ​លាង​ដំឡូងបារាំង បន្ទាប់មក​ចិត​យក​សំបក​របស់​វា។ រួច​កិន​សំបក បិត​លើ​បាត​ជើង​ក្មេង។ វា​នឹង​ជួយ​បន្ថយ​កម្តៅ ហើយ​កូន​អ្នក​នឹង​បាន​ប្រសើរ​ឡើង។

២. ស្រា និង​ទឹក

ដំបូង​ឡើយ អ្នក​ត្រូវ​លាយ​ស្រា ១ពែង​តូច​ជាមួយ​នឹង​ទឹក ១ពែង​តូច​ដូចគ្នា​ទៅ​ក្នុង​ចាន​មួយ។ បន្ទាប់​មក អ្នក​ត្រូវ​ដាក់​ស្បៃ​ត្រាំ​ក្នុង​ទឹក​នោះ។ ពូត​យក​ទឹក​ចេញ​ពី​ស្បៃ​ខ្លះ រួច​ដាក់​ស្អំ​លើ​បាត​ជើង​កូន​អ្នក។

៣. ដាក់​ក្រណាត់​ត្រជាក់​ស្អំ​ថ្ងាស

គ្រាន់តែ​ដាក់​ក្រណាត់​កន្សែង​ត្រជាក់​ស្អំ​ពី​លើ​ថ្ងាស​កូន​អ្នក។ វិធី​ដែល​ល្អ ត្រូវ​ដាក់​កន្សែង​ស្អំ​ពេល​គេ​គេង​លក់ ឬ​សម្រាក។

៤. ងូត​ទឹក​ក្តៅអ៊ុនៗ​ឱ្យ​កូន

អ្វី​ដែល​សំខាន់​បំផុត អ្នក​ត្រូវ​ងូត​ទឹកក្តៅអ៊ុនៗ​ឱ្យ​កូន។ កុំ​ងូត​ទឹក​ត្រជាក់​ឱ្យ​គេ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ក្មេង​រងារ​ញាក់ និង​បណ្តាល​ឱ្យ​កម្តៅ​ក្នុង​ខ្លួន​កាន់តែ​ខ្លាំង​ឡើង។

វិធី​នេះ​មាន​ប្រសិទ្ធិភាព​ណាស់ ដោយសារ​ចំហាយ​ទឹក​ចេញ​ពី​ស្បែក ហើយ​វា​នឹង​បន្ថយ​កម្តៅ​ក្នុង​ខ្លួន។

៥. ឱ្យ​កូន​ញ៉ាំ​ទឹក និង​អាហារ​ជាតិ​ត្រជាក់​ឱ្យ​បាន​គ្រប់គ្រាន់

ឱ្យ​កូន​អ្នក​ញ៉ាំ​អាហារ​មាន​ជាតិ​ត្រជាក់ និង​ភេសជ្ជៈ​ឱ្យ​បាន​ច្រើន ដើម្បី​ជួយ​បញ្ចុះ​កម្តៅ​ក្នុង​ខ្លួន។

៦. អ្នក​អាច​ប្រើ​កង្ហារ

អ្នក​ត្រូវ​រក្សា​ការបើក​កង្ហារ​លេខ​ទាប​បំផុត និង​តម្រង់​វា​ឱ្យ​ខ្យល់​ត្រូវ​ជុំវិញ​ខ្លួន​កូន​របស់​អ្នក។ កុំ​ឱ្យ​ខ្យល់​ប៉ះ​ផ្ទាល់​នឹង​កូន​របស់​អ្នក។

៧. ដោះ​ខោ​អាវ​គេ​ចេញ

អ្នក​អាច​ដោះ​ខោ​អាវ​គេ​ចេញ ដូច្នេះ​កម្តៅ​ក្នុង​ខ្លួន​នឹង​ងាយ​ចេញ​ពី​ស្បែក។ អ្នក​ត្រូវ​ស្លៀក​ខោ​អាវ​ស្តើងៗ​ឱ្យ​កូន។ ប្រសិន​បើ​កូន​អ្នក​រងារ​ញាក់ អ្នក​អាច​ដណ្តប់​ភួយ​ស្តើងៗ​លើ​ខ្លួន​គេ រហូត​ដល់​កម្តៅ​ឡើង​ម្តង​ទៀត។

៨. ឱ្យ​កូន​នៅ​ក្នុង​ផ្ទះ​កន្លែង​ត្រជាក់

អ្នក​ត្រូវ​នៅ​ក្នុង​ផ្ទះ កន្លែង​ត្រជាក់​ជាមួយ​កូន។ បើ​យក​កូន​ទៅ​ក្រៅ​ផ្ទះ ត្រូវ​ដាក់​គេ​នៅ​ក្រោម​ម្លប់។

ចំណាំ៖ រឿង​ចាំបាច់​បំផុត​ដែល​អ្នក​ត្រូវ​ដឹង។ អ្នក​គួរ​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ភ្លាម ប្រសិន​បើ​កូន​អាយុ​តិច​ជាង ៣ខែ​កើត​ជំងឺ​គ្រុនក្តៅ៕


  • Loading...
  • Loading...
  • Default Aside Right 1st

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 9 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...