សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

បើ​ចង់​សុខ​ខ្លួន..!! ហាម​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ​ធ្វើ​កិច្ចការ​ទាំងអស់​នេះ

កូនមាន់ 5 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

រាងកាយ​របស់​អ្នក​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​លំបាក​មួយ​ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ។ ដូចនេះ យល់ល្អ​អ្នក​មិន​ត្រូវ​បង្ក​បញ្ហា​ឱ្យ​វា​ច្រើនជាង​នេះ​ទេ។

ទទួលទាន​អាហារ​ល្អ ធ្វើ​លំហាត់ប្រាណ​ស្រាលៗ និង​រក្សា​ចិត្ត​ឱ្យ​ស្ងៀមស្ងាត់ ជា​វិធី​ដ៏ប្រសើរបំផុត​សម្រាប់​ស្ត្រីពពោះ​ដូចជា​អ្នក។ ឱ្យ​ស្វាមី និង​បងប្អូន​ក្នុង​គ្រួសារ​ជួយ​ការងារ​អ្នក ហើយ​អ្នក​ត្រូវ​សម្រាក​ឱ្យ​បាន​ច្រើន។

នេះ​ជា​កិច្ចការងារផ្ទះ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ហាម​ធ្វើ៖

1. ពេល​អ្នក​មាន​ផ្ទៃពោះ ត្រូវ​ចៀសវាង​ធ្វើ​ការងារ​ជូត​សម្អាត​ផ្ទះ​ទូទៅ។ បញ្ហា​គឺ​ទាក់ទងនឹង​វត្តមាន​ភ្នាក់ងារ​លាងសម្អាត​ក្នុង​សាប៊ូ និង​ផលិតផល​ដទៃ​ផ្សេងទៀត។ សារធាតុសកម្ម​ទាំងនេះ​អាច​បង្ក​ប្រតិកម្ម​អាឡាក់ហ្ស៊ី ព្រោះ​រាងកាយ​អ្នក​ពេល​មាន​គភ៌​ងាយនឹង​រងគ្រោះ​បំផុត។

បើ​ចង់​សុខ​ខ្លួន..!! ហាម​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ​ធ្វើ​កិច្ចការ​ទាំងអស់​នេះ

2. នេះ​ជា​មូលហេតុ​ផ្សេង​មួយ​ទៀត​ដែល​ត្រូវ​ចៀសវាង​ការងារ​លាង​សម្អាត​ផ្ទះសម្បែង។ ការឱន​ចុះឡើង​ច្រើនពេក​ក្នុង​ពេល​ជូត​សម្អាត​ជា​រឿង​គ្រោះថ្នាក់​បំផុត។ វា​អាច​បណ្តាល​ឱ្យ​រលាក​សរសៃ​ខ្នង។

3. ក្នុង​ពេល​មាន​ផ្ទៃពោះ សន្លាក់ និង​សរសៃចង​របស់​អ្នក​រាង​ទន់​បន្តិច។ វា​ធ្វើឱ្យ​អ្នក​ពិបាក​ធ្វើ​ការងារ​ពលកម្ម​បន្តិច។ យល់ល្អ​គួរ​ជួល​ឈ្នួល​ឱ្យ​ជួយ​កិច្ចការ​ជូត​សម្អាត​ធូលី។

4. បើសិន​អ្នក​មាន​សត្វចិញ្ចឹម​នៅផ្ទះ កុំ​ជូតសម្អាត​លាមក​របស់​វា។ វត្តមាន​ប៉ារ៉ាស៊ីត​ក្នុង​លាមក​សត្វ​អាច​ប៉ះពាល់ដល់​កូន​ក្នុង​ផ្ទៃ​អ្នក។

5. ផលិតផល​លាងសម្អាត​បន្ទប់ទឹក​ខ្លះ​បញ្ចេញ​ក្លិន​ធ្ងន់។ វា​អាច​ប៉ះពាល់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ ។ ដូច្នេះ​ប្រើ​ឈ្នួល​ឱ្យ​ជួយ​អ្នក​លើ​កិច្ចការ​នេះ។

បើ​ចង់​សុខ​ខ្លួន..!! ហាម​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ​ធ្វើ​កិច្ចការ​ទាំងអស់​នេះ

6. ហើយ​ក៏​ហាម​បោក​ខោអាវ​ផងដែរ។ ការឱន​ចុះឡើង​ពេល​បោក​ខោអាវ​ជា​រឿង​ពិបាក​ដល់​ពោះ​របស់​អ្នក។ ហើយ​កន្លែង​បោក​ខោអាវ​រអិល​អាច​បង្កគ្រោះថ្នាក់​បំផុត។ អ្នក​មិន​អាច​ឱ្យ​រអិល​ដួល​ក្នុង​ពេល​មាន​ផ្ទៃពោះ​បាន​ឡើយ។

បើ​ចង់​សុខ​ខ្លួន..!! ហាម​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ​ធ្វើ​កិច្ចការ​ទាំងអស់​នេះ

7. ការងារ​លើក​វត្ថុ​ធ្ងន់ៗ ជា​រឿង​គ្រោះថ្នាក់​ខ្លាំង។ ហាម​ប្រឹង​តោងឡើង​កាំជណ្តើរ។

បើ​ចង់​សុខ​ខ្លួន..!! ហាម​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ​ធ្វើ​កិច្ចការ​ទាំងអស់​នេះ

ព្យាយាម​ចៀសវាង​រាល់​សកម្មភាព​ខាងលើ​នេះ​ក្នុង​ពេល​អ្នក​កំពុង​មាន​ផ្ទៃពោះ។ ប៉ុន្តែ​ប្រសិនបើ​គ្មាន​អ្នក​ជួយ​ដល់​អ្នក​ទេ ត្រូវ​ផ្តល់​ការប្រុងប្រយ័ត្ន​ជាចម្បង៕

បើ​ចង់​សុខ​ខ្លួន..!! ហាម​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ​ធ្វើ​កិច្ចការ​ទាំងអស់​នេះ
បើ​ចង់​សុខ​ខ្លួន..!! ហាម​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ​ធ្វើ​កិច្ចការ​ទាំងអស់​នេះ

  • Loading...
  • Loading...
  • Default Aside Right 1st

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 9 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...