សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

កំហុសឆ្គង ៥យ៉ាង​នៃ​ការរួមភេទ​ពេល​មាន​ផ្ទៃពោះ​បើ​ដឹង​ហើយ​ត្រូវ​ចៀសវាង

កូនមាន់ 1 year ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

មិន​ខ្វល់​ថា​ស្ត្រី​មាន​ផ្ទៃពោះ ឬ​គ្មាន​ទេ តម្រូវការ​ផ្លូវភេទ និង​រយៈពេល​រង់ចាំ ៩ខែ​ពិត​ជា​យូរណាស់​សម្រាប់​ស្ត្រី ។ ប៉ុន្តែ​រួមភេទ​ក្នុង​អំឡុងពេល​ពពោះ​មិនមែន​គ្មាន​គ្រោះថ្នាក់​ទេ ។ ទោះ​ជា​វា​សុវត្ថិភាព​ច្រើន​ក៏​ពិត​មែន តែ​វា​ក៏​អាច​បង្ក​បញ្ហា​ផងដែរ ជាពិសេស​បើសិន​ដៃគូ​ទាំង ២មិន​អនុវត្ត​តាម​វិធី​រួមភេទ​ឱ្យ​បាន​ត្រឹមត្រូវ ។

វេជ្ជបណ្ឌិត Rajan Bhonsale បាន​បង្ហាញ​ពី​កំហុសឆ្គង​ជាច្រើន​ដែល​គូស្វាមីភរិយា​ប្រព្រឹត្តិ​ការរួមភេទ​ក្នុង​ពេល​មាន​ផ្ទៃពោះ ហើយ​វា​អាច​បណ្តាល​ឱ្យ​ស្ត្រី​រលូត​កូន និង​ស្លាប់​ម្តាយ ។

រួមភេទ​ក្នុង​ត្រីមាស​ដំបូង

វេជ្ជបណ្ឌិត​ហាម​មិន​ឱ្យ​រួមភេទ​ក្នុង​អំឡុង​មាន​កូន ៣ខែ​ដំបូង ព្រោះ​វា​ជា​ពេលវេលា​សំខាន់​សម្រាប់​គភ៌​លូតលាស់ ។ ពេល​នេះ សុក​ស្ត្រី​បង្កកំណើត​ដោយ​ខ្លួនឯង​នៅ​ផ្នែក​ខាងលើ​ស្បូន ។ ការសម្រុកចូល​អាច​បណ្តាល​ឱ្យ​របូត​សុក ។

រួមភេទ​ក្នុង​ខែ​ចុងក្រោយ​ជិត​សម្រាល

វេជ្ជបណ្ឌិត​លោក Bhonsale និយាយ​ថា រួមភេទ​ក្នុង​ខែ​ចុងក្រោយ​ងាយ​នឹង​គ្រោះថ្នាក់បំផុត ។ ដូចនេះ​គូស្វាមីភរិយា​គួរ​ចៀសវាង ព្រោះ​វា​អាច​ធ្វើឱ្យ​សម្រាល​មិន​គ្រប់ខែ ។

មិន​ឱ្យ​ស្ត្រី​ប្រើ​ក្បាច់​ជិះ​ពីលើ

ក្បាច់​ខាងស្រី​ជិះ​ពីលើ ជា​ក្បាច់​ដ៏ល្អបំផុត​សម្រាប់​ស្ត្រី ដើម្បី​ទប់ទល់​នឹង​ល្បឿន កម្លាំង​សម្រុក​ចូល ។ គូស្វាមីភរិយា​ប្រើ​ក្បាច់​នេះ​ក្នុង​ពេល​ពពោះ ព្រោះ​វា​មិន​ដាក់​សម្ពាធ​លើ​ពោះ​ស្ត្រី ។

រួមភេទ​ពេល​សុក​បាំង​មាត់ស្បូន

សុក​ភ្ជាប់​ខ្លួន​វា​ទៅនឹង​ផ្នែក​ខាងលើ​ស្បូន ។ តែ​ករណី​ខ្លះ សុក​អាច​សណ្តូក​ខ្លួន​ក្រោម​ស្បូន គ្រប​មាត់​កស្បូន ។ រួមភេទ​ក្នុង​ពេល​នេះ​អាច​បង្ក​គ្រោះថ្នាក់បំផុត​ដល់​គភ៌ ។

គិត​ថា​ការរួមភេទ​ដោយ​ប្រើ​មាត់​មិន​បង្ក​គ្រោះថ្នាក់

ជួនកាល​ពេល​រួមភេទ​ដោយ​ប្រើ​មាត់ បុរស​អាច​ផ្លុំ​ខ្យល់​ចូល​ក្នុង​ទ្វារមាស ជា​លទ្ធផល​នាំឱ្យ​មាន​កំណកឈាម​ដែល​អាច​បណ្តាល​ឱ្យ​រហែក​សុក​ស្ត្រី ៕


  • Loading...
  • Loading...

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 1 year ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...