សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

ឃើញ​រោគសញ្ញា​ទាំងនេះ​ហើយ អ្នកម្តាយ​ប្រញាប់​ទៅ​ជួប​វេជ្ជបណ្ឌិត​ភ្លាម

មង្គលការ 1 year ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ស្រប​ពេល​ដែល​ពេលវេលា​មាន​ផ្ទៃពោះ ជា​សុភមង្គល និង​ក្តីសប្បាយ​រីករាយ តែ​វា​ក៏​ត្រូវ​ប្រឈមមុខ​នឹង​កត្តា​គ្រោះថ្នាក់​ជាច្រើន​ផង​ដែរ ។ អាការៈ​ចង់​ក្អួត អស់​កម្លាំង និង​នោម​ញឹក ត្រូវបាន​គេ​ចាត់ទុក​ថា ជា​អាការៈ​ទូទៅ​របស់​ស្ត្រី​មាន​គភ៌ ។

ខាងក្រោម​នេះ​ជា​សញ្ញា​ព្រមាន​ថា ដំណើរ​នៃ​ការមាន​ផ្ទៃពោះ​ខុស​ប្រក្រតី ។ តែ​ទោះ​ជា​យ៉ាងណា វា​មិនមែន​ជា​អាការៈ​ធ្ងន់ធ្ងរ​ឡើយ ប៉ុន្តែ​យល់​ល្អ អ្នក​ត្រូវ​ដឹង ហើយ​ប្រញាប់​ទៅ​ជួបនឹង​អ្នកជំនាញ​ភ្លាម ។

១. ហើម

អ្នកជំនាញ​ព្រមាន​ឱ្យ​ស្ត្រី​យកចិត្តទុកដាក់​លើ​អាការៈ​ហើម​មុខ និង​ដៃ​ជាពិសេស ព្រោះ​តំបន់​ទាំងនេះ​អាច​ជា​សញ្ញា​នៃ​ជំងឺ​លើស​ឈាម ឬ​ទឹកនោម​ប្រៃ ។ ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម បើ​អាការៈ​ហើម​បែប​នេះ​កើតឡើង ។

២. ទារក​ក្នុង​ផ្ទៃ​កម្រើក​កាន់តែ​តិច​ទៅ

អ្នក​នឹង​ចាប់ផ្តើម​មាន​អារម្មណ៍​ទារក​កម្រើក​ក្នុង​ចន្លោះ​សប្តាហ៍​ទី ១៦ និង២៤ ។ នៅ​សប្តាហ៍​ទី ២៤ ទារក​នឹង​ចាប់ផ្តើម​កម្រើក​កាន់តែ​ខ្លាំង​ឡើង ។ ប្រសិន​អ្នក​សង្កេត​ឃើញ​ចលនា​ទារក​តិច​ទៅ អ្នក​ត្រូវ​ប្រាប់​ដល់​វេជ្ជបណ្ឌិត ។

៣. លំហូរ​ដុំ​ឈាម

លំហូរ​ឈាម​ស្រាលៗ ជា​អាការៈ​ធម្មតា​របស់​ស្ត្រី​ពពោះ ។ តែ​ទោះជា​យ៉ាងណា លំហូរ​ដុំឈាម​អាច​ជា​សញ្ញា​នៃ​ការរលូត​កូន ។ ទៅ​ជួប​នឹង​វេជ្ជបណ្ឌិត​ភ្លាម បើ​អ្នក​មាន​លំហូរ​ឈាម​ណាមួយ​កើតឡើង ។

៤. អាការៈ​ឈឺចាប់​មិន​ឈប់ឈរ

ប្រញាប់​ទៅ​ជួប​វេជ្ជបណ្ឌិត​ភ្លាម បើ​អ្នក​ជួប​អាការៈ​ឈឺចាប់​ធ្ងន់ធ្ងរ មិន​ព្រម​បាត់ ព្រម​ទាំង​មាន​លំហូរ​ឈាម ព្រោះ​វា​ជា​សញ្ញា​នៃ​ការរលូត​កូន ។

៥. គ្រុន​ក្តៅ

ប្រសិនបើ​អ្នក​ជួប​អាការៈ​គ្រុនក្តៅ​ច្រើន​ជាង ២៤-៣៦ម៉ោង ត្រូវ​ប្រញាប់​ទៅ​ជួប​វេជ្ជបណ្ឌិត  ព្រោះ​វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​រលាក​សួត ឬ​ឆ្លង​មេរោគ​ក្នុង​តម្រងនោម ។

៦. ចង់​ក្អួត និង​ក្អួតចង្អោរ​ធ្ងន់ធ្ងរ

បើសិន​អាការៈ​ទាំងនេះ​ធ្ងន់ធ្ងរ​ខ្លាំង ធ្វើឱ្យ​អ្នក​មិន​អាច​ញ៉ាំ ឬ​ផឹក​បាន វា​អាច​ជា​ជំងឺ​ខ្សោះ​ជាតិទឹក​ក្នុង​ខ្លួន ហើយ​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ ។ វេជ្ជបណ្ឌិត​អាច​នឹង​ចេញ​វេជ្ជបញ្ជា ឬ​ណែនាំ​ឱ្យ​ផ្លាស់ប្តូរ​របបអាហារ ៕


  • Loading...
  • Loading...

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 1 year ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...