សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

សាក​វា​មើល​ ភេសជ្ជៈ​នេះ​អាច​សម្រក​ខ្លាញ់​ និង​ទម្ងន់​បាន​ពី​ ៥-១០Kg​ក្នុង​ពេល​ដ៏​ខ្លី

មង្គលការ 1 month ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

​ ​ក្រូច​ ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​អាស៊ីត​ជូរ​ និង​វីតាមីន​ C​។​ សមាសធាតុ​អាស៊ីត​ជូរ​នេះ​មាន​ប្រតិកម្ម​ជាមួយ​ខ្លាញ់​ ប្រូតេអ៊ីន​ និង​ជាតិ​ស្ករ​ ព្រមទាំង​បញ្ចេញ​ថាមពល​ច្រើន​ទៅ​ឱ្យ​រាង​កាយ​។​ ពិសេស​សម្បក​ក្រូច​មាន​ផ្ទុក​ជាតិ​ប្រេង​សំខាន់ៗ​ សម្បូរ​ជាតិ​សរសៃ​។​ វា​មាន​សមត្ថភាព​រារាំង​ពី​ការ​ស្រូប​យកជាតិ​ស្ករ​ បង្កើត​អារម្មណ៍​ឆ្អែត​មិន​ស្រេកឃ្លាន​អាហារ​។

មិនតែប៉ុណ្ណោះ​ នៅ​ពេល​ផ្សំ​វា​ជាមួយ​ទឹកឃ្មុំ​ និង​អំបិល​ ល្បាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​នេះ​នឹង​ការពារ​អ្នក​ពី​ជំងឺ​ដូច​ជា​ ឈឺ​ក​ ផ្តាសាយ​ ឈឺក្បាល​ និង​ជួយ​រំលាយ​ខ្លាញ់​បាន​យ៉ាង​ពូកែ​ដោយ​មិន​ចាំបាច់​តម​អាហារ​ ឬ​ប្រឹងប្រែង​ហាត់ប្រាណ​ឡើយ​។

​ *​គ្រឿងផ្សំ

  • ​ ​ក្រូច​ 1​គីឡូ​ ​
  • ទឹកឃ្មុំ​ 300​មី​លី​លី​ត្រ
  • ​ ​អំបិល​ 150​ក្រាម
  • ​ ​ក្រឡ​កែវ​ ឬ​ក្រឡ​ប្លា​ស្ទិ​ច​មួយ

*​ការ​ណែនាំ

​ ​ជំ​ហ៊ាន​1

អ្នក​ត្រូវ​ជ្រើសរើស​យក​ក្រូច​ស្រស់​ សម្បូរ​ទឹក​ច្រើន​។​ យក​វា​ទៅ​លាង​ឱ្យ​ស្អាត​ រួច​ដាក់​ត្រាំ​ក្នុង​ទឹកអំបិល​រយៈពេល​ 15​នាទី​។​ អំបិល​នឹង​ទៅ​កម្ចាត់​ជាតិពុល​ និង​បង្ការ​ពី​បញ្ហា​ផ្សេងៗ​បើ​មាន​។​ ចុង​ក្រោយ​ ស្រង់​ក្រូច​ដាក់​ក្នុង​កញ្ច្រែង​ឱ្យ​ខ្សោះ​ទឹក​។​

ជំ​ហ៊ាន​2

​ប្រើ​កាំបិត​ហាន់​ក្រូច​ជា​បន្ទះ​ក្រាស់ៗ​។​ ចំណាំ​៖​ លាង​ក្រឡ​កែវ​សិន​មុន​នឹង​អ្នក​ប្រើប្រាស់​វា​។

​ ​ជំ​ហ៊ាន​3

ដាក់​គ្រឿងផ្សំ​ទាំងអស់​ចូល​ទៅ​ក្នុង​ក្រឡ​ ក្នុង​ស្រទាប់​ក្រូច​នីមួយៗ​ត្រូវ​ចាក់ទឹក​ឃ្មុំ​ និង​បន្ទាប់​មក​ទៀត​ដាក់​អំបិល​ចូល​។​ ធ្វើ​បែប​នេះ​រហូត​ដល់​អស់​។​ ​

ជំ​ហ៊ាន​4

អ្នក​ត្រូវ​ប្រើ​សង្កត់​វា​ឱ្យ​ណែន​ល្អ​ ដូចនេះ​ក្រូច​នឹង​មិន​អណ្តែត​ឡើង​លើ​។​ ​

ជំ​ហ៊ាន​5​ ចុងបញ្ចប់​គ្រប​គំរប​ក្រឡ​ឱ្យ​ជិត​ រក្សា​ទុក​នៅ​កន្លែង​ស្ងួត​ ត្រជាក់​ ក្រោយ​រយៈពេល​ 1​ខែ​អាច​ប្រើ​បាន​។​

*​វិធី​ប្រើ

​ ​អ្នក​គ្រាន់តែ​ត្រូវ​ដួស​ទឹកក្រូច​ត្រាំ​ខាងលើ​ 3-5​ស្លាបព្រា​បាយ​ដាក់​ចូល​ក្នុង​ទឹក​ក្តៅ​អ៊ុ​នៗ​ចំណុះ​ 150​មី​លី​លី​ត្រ​ អ្នក​នឹង​ទទួល​បាន​ភេសជ្ជៈ​ដ៏​ឆ្ងាញ់​ និង​សម្បូរ​ជីវជាតិ​។​ ​

ទទួលទាន​ភេសជ្ជៈ​នេះ​ជា​រៀង​រាល់​ព្រឹក​ក្រោយ​ពេល​ភ្ញាក់​ពី​គេង​។​ ឬ​អាច​លាយ​ជាមួយ​ទឹក​ផឹក​ពេល​ណា​ដែល​អ្នក​ស្រេក​។​ *​សម្គាល់​ បើសិន​អ្នក​ចង់​ដាក់​ទឹកកក​អាច​ដាក់​បាន​។​ តែ​ចំពោះ​ករណី​អ្នក​ក្អក​ ផ្តាសាយ​ ឈឺ​ក​ គួរ​ញ៉ាំ​ទាំង​ក្តៅ​អ៊ុ​នៗ​។​ ​

បន្ត​ប្រើ​រូបមន្ត​មួយ​នេះ​រយៈពេល​ប្រហែល​ 2​ស​ប្តា​ហ៍​ វា​នឹង​ជួយ​សម្រក​ខ្លាញ់​បាន​យ៉ាង​ល្អ​។​ ហើយ​ទម្ងន់​របស់​អ្នក​នឹង​ស្រក​បាន​ពី​ 5-10​គីឡូ​ក្នុង​រយៈពេល​ 1​ខែ​នេះ​៕


  • Loading...
  • Loading...

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 1 year ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...