សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

ដឹង​ទេ? នាយក​ក្រុមហ៊ុន មីក្រូសូហ្វត៍ នៅតែ​ជា​អ្នកមាន​លេខ១លើ​លោក

មង្គលការ 4 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

គិត​មកដល់​ឆ្នាំ២០១៧ នេះ លោក ប៊ីល ហ្គេត (Bill Gates) ដែល​គេ​ស្គាល់​ជាទូទៅ​ថា ជា​នាយក​ក្រុមហ៊ុន មីក្រូសូហ្វត៍ (Microsoft) នោះ នៅតែ​ឈរ​តំណែង​ជា​កំពូល​មហាសេដ្ឋី​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាងគេ​នៅលើ​ពិភពលោក​ដដែល។ លោក ប៊ីល ហ្គេត គឺជា​អ្នកជំនួញ​សញ្ជាតិ​អាមេរិក ជា​អ្នកបង្កើត​កម្មវិធី​កុំព្យូទ័រ (Programmer) ជា​សហគ្រិន ជា​មហាសេដ្ឋី​ចិត្តធម៌ និង​ជា​អ្នកវិនិយោគ​ដ៏ល្បីល្បាញ​ម្នាក់។

លោក​គឺជា​ស្ថាបនិក​បង្កើត​ឱ្យ​មាន PC Software នៃ​ក្រុមហ៊ុន មីក្រូសូហ្វត៍ (Microsoft) ដ៏​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក​ក្នុង​ឆ្នាំ ១៩៧៥។ លោក​គឺជា​អតីត​និស្សិត​នៃ​សាកលវិទ្យាល័យ ហាវ៉ាដ (Harvard)។ ក្រោយមក​លោក​បាន​ក្លាយ​ទៅជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល និង​អគ្គនាយក​ផ្នែក​បង្កើត Software នៃ​ក្រុមហ៊ុន មីក្រូសូហ្វត៍ (Microsoft)។ គាត់​គឺជា​បុរស​តែម្នាក់​គត់​បាន​ជាប់​ឈ្មោះ​ជា​អ្នក​មាន​ចំណាត់ថ្នាក់​លេខ១លើ​ពិភពលោក​ចាប់តាំង​ពី​ឆ្នាំ១៩៩៥ រហូត​ដល់​ឆ្នាំ២០០៧។ ក្រោយមក ក្នុង​ឆ្នាំ២០០៩ គាត់​បាន​ជាប់​ចំណាត់ថ្នាក់​លេខ១ម្ដង​ទៀត ហើយ​ចាប់ពី​ឆ្នាំ២០១៤ មក​ដល់​ឆ្នាំ២០១៧ នេះ គាត់​នៅតែ​ជា​បេក្ខភាព​កំពូល​លើ​គេ​ក្នុង​ចំណោម​មហាសេដ្ឋី​ទាំងអស់​នៅលើ​ពិភពលោក។

លោក​ត្រូវបាន​គេ​ទទួល​ស្គាល់​ថា​ជា​សហគ្រិន​ដ៏អស្ចារ្យ​បំផុត​សម្រាប់​ការវិវត្តន៍​នៃ​ប្រព័ន្ធ​កុំព្យូទ័រ។ គិត​មក​ដល់​ឆ្នាំ២០១៧ កំពូល​មហាសេដ្ឋី​រូប​នេះ​មាន​ទ្រព្យសម្បត្តិ​សរុប​ចំនួន ៧៦.៦ ពាន់​លាន​ដុល្លារ​អាមេរិក និង​នៅតែ​ឈរ​តំណែង​ជា​កំពូល​អ្នកមាន​បំផុត​នៅលើ​ពិភពលោក៕


  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 7 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...