សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

អ្នក​ចង់​ចាប់ផ្ដើម​អាជីវកម្ម គួរ​អាន​អត្ថបទ​នេះ!

មង្គលការ 4 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

តើ​គួរ​ចាប់ផ្ដើម​អាជីវកម្ម​យ៉ាងណា​ដើម្បី​ឱ្យ​មាន​ឥទ្ធិពល​លើ​ទីផ្សារ?

ការបង្កើត​អាជីវកម្ម គឺជា​រឿង​មួយ​ដ៏លំបាក ឯ​ការរក្សា​ស្ថិរភាព​ក្រុមហ៊ុន/អាជីវកម្ម​ឱ្យ​មាន​ចីរភាព​ជា​រឿង​មួយ​កាន់តែ​លំបាក​ទៅទៀត។ ដើម្បី​ឱ្យ​អាជីវកម្ម​អាច​ឈរជើង​បាន​យូរអង្វែង និង​បន្ត​ការរីកចម្រើន​ធំធាត់​ទៅមុខ​បាន​នោះ ពុំមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ហើយ​វា​កាន់តែ​ពិបាក​សម្រាប់​សហគ្រិន​ទើបតែ​ប្រលូក​ក្នុង​វិស័យ​ជំនួញ​ដែល​ពុំសូវ​មាន​ចំណេះដឹង និង​បទពិសោធន៍​ជាដើម តែ​ក៏​ពុំ​អាច​សន្និដ្ឋាន​ថា ពួកគេ​មិន​អាច​ធ្វើ​អាជីវកម្ម​បាន​នោះ​ដែរ។

ដើម្បី​ធ្វើឱ្យ​អាជីវកម្ម​មាន​ឥទ្ធិពល​លើ​ទីផ្សារ ឈរជើង​បាន​យូរ និង​បន្ត​ការរីកចម្រើន យើង​គួរ​សិក្សា​ទៅលើ​កត្តា​សំខាន់ៗ​យ៉ាងហោចណាស់៧ចំណុច​ដែរ ដែល​កត្តា​ទាំងនោះ​រួម​មាន តាំង​ធ្វើ​អាជីវកម្ម​ល្អ ជំនាញ (ជំនាញ​រឹង១៥% ជំនាញ​ទន់៨៥%) ការគ្រប់គ្រង​ធនធាន​មនុស្ស និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ត្រឹមត្រូវ ទំនាក់ទំនង​សាធារណៈ(អតិថិជន​គោលដៅ) តម្រូវការ ដៃគូ​ប្រកួតប្រជែង និង​ស្ថិរភាព​នយោបាយ​ជាដើម។

អ្នក​ចង់​ចាប់ផ្ដើម​អាជីវកម្ម គួរ​អាន​អត្ថបទ​នេះ!

អ្នកចាប់ផ្តើម​អាជីវកម្ម​គួរ​សម្លឹង​មើល​អាជីវកម្ម​ណា​ដែល​ថ្មី​ហើយ​ប្លែក តែ​មិន​គួរ​សម្លឹង​មើល​ប្រភេទ​អាជីវកម្ម​ដែល​គេ​កំពុង​ជោគជ័យ​ភ្លូកទឹក​ភ្លូកដី​រួចហើយ​នោះ​ទេ។ អ្វី​ដែល​អ្នក​ប្រកប​អាជីវកម្ម​ត្រូវ​ធ្វើ​ដំបូង​ដោយ​មិន​អាច​នៅ​ស្ងៀម​មួយ​កន្លែង​បាន​នោះ គឺ​ត្រូវ​សិក្សា​ជ្រើសរើស​ទីតាំង និង​តម្រូការ​ទីផ្សារ ថាតើ​ទីតាំង​ដែល​យើង​នឹង​ជ្រើសរើស​នោះ​សម​ប្រកប​ឬ​អត់ ហើយ​អ្នករ​ស់នៅ​តំបន់​មាន​តម្រូវការ​អ្វី​ជាងគេ។ ប្រសិន​ជា​សិក្សា​ទៅ​ឃើញ​ថា ទីផ្សារ​កំពុងតែ​មាន​តម្រូវការ​ខ្ពស់ នោះ​ជា​ឱកាស​ដែល​អ្នក​គួរតែ​បើក​អាជីវកម្ម​នោះ​ហើយ។

ទន្ទឹម​នឹង​នោះ អ្នក​ក៏​មិន​គួរ​ភ្លេច​ដោយ​មើល​រំលង​ពី​ការរក្សា​គុណភាព​នោះ​ដែរ ព្រោះ​ថា​ការរក្សា​គុណភាព ជា​កត្តា​ចាំបាច់បំផុត​ដែល​អ្នក​ត្រូវតែ​យកចិត្តទុកដាក់​ធ្វើ​ឱ្យ​បាន​ល្អ។ ការធ្វើ​យ៉ាងនេះ​គឺ​ដើម្បី​ពង្រឹង​ក្រុមហ៊ុន​ឱ្យ​រឹតតែ​រឹងមាំ។ ក៏​ប៉ុន្តែ ម្ចាស់អាជីវកម្ម​ក៏​ត្រូវ​ដឹង​ដែរ​ថា តើ​ទីតាំង​នោះ​ផ្តោត​សំខាន់​ទៅលើ​បរិមាណ ឬ​មួយ​គុណភាព ដើម្បី​ងាយស្រួល​ក្នុង​ការកំណត់​តម្លៃ​ផលិតផល។

ចំណុច​សំខាន់​មួយ​ទៀត គឺ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ។ មុននឹង​ធ្វើ​អាជីវកម្ម ត្រូវ​ដឹង​ជាមុនសិន​ថា តើ​ហិរញ្ញវត្ថុ​យើង​មាន​គ្រប់គ្រាន់​ហើយ​ឬ​នៅ សម្រាប់​ការទប់ទល់​ទៅនឹង​ហានិភ័យ ក៏​ដូចជា​ការពង្រីក​វិសាលភាព​អាជីវកម្ម​របស់​ខ្លួន? ប្រសិនបើ​មិនទាន់​មាន​គ្រប់គ្រាន់​ទេ ម្ចាស់អាជីវកម្ម​ត្រូវ​មាន​សិល្បៈ​ទំនាក់ទំនង​ល្អ ដើម្បី​កៀរគរ​ហិរញ្ញវត្ថុ​បន្ថែម​ក្នុង​ការពង្រីក​សក្តានុពល​អាជីវកម្ម​របស់​ខ្លួន​ឱ្យ​កាន់តែ​រីក​ធំធាត់ឡើង។

អ្នក​ចង់​ចាប់ផ្ដើម​អាជីវកម្ម គួរ​អាន​អត្ថបទ​នេះ!

ទន្ទឹម​នឹង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ការគ្រប់គ្រង​ធនធាន​មនុស្ស​ក៏​ជា​រឿង​មិន​អាច​ខ្វះ​បាន​ដែរ ព្រោះ​អាជីវកម្ម​អាច​ដួល​រលំ ឬ​ជោគជ័យ គឺ​អាស្រ័យ​លើ​ការគ្រប់គ្រង​ធនធាន​មនុស្ស​នេះ​ហើយ។ ម្ចាស់អាជីវកម្ម​ដែល​ជោគជ័យ​ឱ្យ​តម្លៃ​លើ​បុគ្គលិក​ខ្លាំង ចាត់ទុក​បុគ្គលិក​ជា​អ្នកបម្រើ​សេវាកម្ម ពុំមែន​ចាត់ទុក​បុគ្គលិក​ជា​ខ្ញុំកញ្ជះ​នោះ​ឡើយ។ អ្នក​ផ្តល់​តម្លៃ​ដល់​បុគ្គលិក​ត្រឹម​ជា​ខ្ញុំបម្រើ ហើយ​មិន​ដែល​ខ្វល់ មិន​គិតគូរ​ពី​ប្រាក់បៀវត្ស​សមរម្យ ឬ​ក៏​គិត​ថា​ដេញ​ចេញ​ពេលណា​ក៏​បាន​នោះ អាជីវកម្ម​របស់​អ្នក​នឹង​មិន​អាច​ឈរជើង​បាន​យូរអង្វែង​ឡើយ។ ផ្ទុយទៅវិញ បើ​អ្នក​ចាត់ទុក​បុគ្គលិក​ជា​កវែក​កឆ្នាំង និង​ផ្តល់​ចំណេះដឹង​ការងារ​ដល់​ពួកគេ នោះ​ពួកគេ​នឹង​ខិតខំ​ធ្វើការ​អស់​ពី​សមត្ថភាព​ដែល​ខ្លួន​មាន​យ៉ាង​ប្រាកដ។ លើសពី​នេះ​ទៅទៀត ម្ចាស់ក្រុមហ៊ុន​ត្រូវ​ជ្រើសរើស​បុគ្គលិក​ណា​ដែល​មាន​ចំណេះដឹង មាន​ជំនាញ និង​មាន​ក្រមសីលធម៌​ខ្ពស់ ដោយ​ចៀសវាង​ការជ្រើសរើស​បុគ្គលិក​តាមរយៈ​បក្សពួក​និយម។ ការផ្តល់​អត្ថប្រយោជន៍​បន្ថែម​ជូនដល់​បុគ្គលិក ក៏​ជា​កត្តា​សំខាន់​ផងដែរ។

អ្នក​ចង់​ចាប់ផ្ដើម​អាជីវកម្ម គួរ​អាន​អត្ថបទ​នេះ!

ចំណុច​ចុងក្រោយ បន្ទាប់ពី​អាជីវកម្ម​ដំណើរការ​ទៅមុខ​ដោយ​រលូន​ហើយ ម្ចាស់អាជីវកម្ម​ត្រូវ​គិតគូរ​ពង្រីក​សក្តានុពល​របស់​ខ្លួន​ទៅកាន់​ទីផ្សារ​ប្រកួតប្រជែង​ធំៗ។ ដោយ​ចង​ផលិតកម្ម មិនថា​ផលិតកម្ម​នោះ​ជា​សេវាកម្ម ឬ​ផលិតផល​នោះ​ទេ គឺ​ត្រូវ​ចង​ជា​ប្រព័ន្ធ​ដើម្បី​ការពារ​ហានិភ័យ​ដោយ​ជួយ​ជ្រោមជ្រែង​គ្នា​ក្នុង​ការរក្សា​លំនឹង និង​បញ្ចេញ​ឥទ្ធិពល​ទៅលើ​ទីផ្សារ។ តែ​ទោះជា​យ៉ាងណា​ក៏ដោយ បើ​ចង់​ក្លាយជា​សហគ្រិន​ដែល​លះបង់​ធ្វើ​ទាំង​គ្មាន​ជំនាញ និង​គ្មាន​ភាពច្បាស់លាស់ នោះ​មិន​អាច​ដើរ​ដល់​គោលដៅ​បាន​ឡើយ។ ដូច្នេះ​ដើម្បី​ហែល​ឆ្លង​ដល់​ត្រើយ និង​ក្លាយ​ជា​សហគ្រិន​មួយ​រូប​នោះ អ្នក​ចាំបាច់​ត្រូវតែ​ខិតខំ​រៀនសូត្រ​ឱ្យ​បាន​ច្បាស់លាស់ ហើយ​ចាប់​ជំនាញ​ឱ្យ​បាន​ត្រឹមត្រូវ និង​ធ្វើ​ការងារ​ដើម្បី​ឆក់​យក​បទពិសោធន៍​ឱ្យ​បាន​ឆ្អិនឆ្អៅ​សិន សឹម​ឈោងចាប់​ក្ដីសុបិន្ត​ជា​សហគ្រិន នោះ​នឹង​បាន​ជោគជ័យ៕


  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 7 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...