សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

Brock Lesnar ត្រូវបាន​គេ​ចាប់​បាន​ថា បាន​ប្រើ​គ្រឿងញៀន​មុនពេល​ការប្រកួត​ចូល​មកដល់

ឃុន ហ្លួង 3 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

អតីត​ម្ចាស់​ជើងឯក​ខ្សែក្រវ៉ាត់​ទម្ងន់​ធ្ងន់ UFC ២០០ កីឡាករ Brock Lesnar របស់​សហរដ្ឋអាមេរិច​ត្រូវបាន​គណៈកម្មការ​កីឡា UFC រដ្ឋ​ណេវ៉ាដាសម្រេច​ព្យួរ​ការប្រកួត​របស់​កីឡាករ​រូប​នេះ​រយៈពេល ១ឆ្នាំ​ចំពោះ​ទង្វើ​សេព​គ្រឿងញៀន​មុនពេល​ប្រកួត។ ទីភ្នាក់ងារ​ប្រឆាំង​គ្រឿងញៀន​សហរដ្ឋអាមេរិក​បាន​រកឃើញ​សារធាតុ​ញៀន​នៅក្នុង​ខ្លួន​គាត់។

កាលពី​ថ្ងៃ ២៨ ខែ​មិថុនា​ឆ្នាំ​មុន USADA បាន​ប្រកាស​ថា តារា​ប្រដាល់​កម្មវិធី UFC និង WWE កីឡាករ Brock Lesnar ត្រូវបាន​គេ​ធ្វើ​តេស្ត​រក​សារជាតិ​ញៀន​ក្នុង​ខ្លួន ហើយ​ត្រូវ​បាន​គេ​រកឃើញ​ថា នៅក្នុង​ទឹកនោម​របស់​គាត់​មាន​ផ្ទុក​សារធាតុ​ញៀន បន្ទាប់ពី​បាន​ទទួល​ជ័យជម្នះ​លើ​កីឡាករ Mark Hunt កាលពី​ថ្ងៃ ៩ ខែ​កក្កដា ក្នុង​កម្មវិធី UFC ២០០។

Brock Lesnar ត្រូវបាន​គេ​ចាប់​បាន​ថា បាន​ប្រើ​គ្រឿងញៀន​មុនពេល​ការប្រកួត​ចូល​មកដល់

ហេតុនេះ​ហើយ បាន​ជា​គណៈកម្មការ​កីឡា UFC បាន​សម្រេចចិត្ត​ផ្អាក​ការប្រកួត​របស់​កីឡាករ​រូប​នេះ​រយៈពេល​ពេញ ១ឆ្នាំ ខណៈ​ដែល​ការហាមឃាត់​នេះ​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី ១៥ ខែ​កក្កដា​ឆ្នាំ​មុន។ ហើយ​ការហាមឃាត់​មិន​អនុញ្ញាតិ​ឱ្យ Brock Lesnar ចូល​ប្រកួត​រហូតដល់​នៅ​ថ្ងៃ​ទី ១៥ ខែ​កក្កដា នៅក្នុង​ឆ្នាំ​នេះ។

Lesnar នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន ២៥.០០០០ ដុល្លារ​អាមេរិច​ចំពោះ​ការប្រើប្រាស់​គ្រឿងញៀន​នៅពេល​មុន​ការប្រកួត​ចាប់ផ្តើម​ចូល​មកដល់៕

Brock Lesnar ត្រូវបាន​គេ​ចាប់​បាន​ថា បាន​ប្រើ​គ្រឿងញៀន​មុនពេល​ការប្រកួត​ចូល​មកដល់

  • ប្រែសម្រួលដោយ៖ ឃុន ហ្លួង
  • ស្ថិតក្នុងប្រភេទ៖ កីឡា > កីឡាករ

ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 2 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...

កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

យិន ប៊ុនថេង 2 months ago
កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

ប្រទេស​ឥណ្ឌា​បាន​បង្កើត​កំណត់ត្រា​ថ្មី​របស់​ខ្លួន ដោយ​ទទួល​បាន​ជោគជ័យ​លើ​ការបា...