សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

អត្ថប្រយោជន៍​ដ៏អស្ចារ្យ ៥យ៉ាង​របស់​ផ្លែទៀបចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ

មង្គលការ 6 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

អ្វី​ដែល​អ្នក​ទទួលទាន​ពេល​មាន​ផ្ទៃ​ពោះ បាន​ប៉ះពាល់​ដល់​ការលូតលាស់​ធំធាត់​របស់​ទារក។ ដូច្នេះ​អ្នក​គួរ​ប្រុង​ប្រយ័ត្ន​ក្នុង​ការជ្រើសរើស​អាហារ​សម្រាប់​ខ្លួនឯង។ អ្នក​ជំនាញ​បាន​ណែនាំ​ពី​ប្រភេទ​ផ្លែឈើ​ដ៏អស្ចារ្យ​បំផុត​មួយ​ប្រភេទ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់រូប​នោះ​គឺ ផ្លែ​ទៀប។ សាច់​ទាប​ផ្ទុក​ទៅដោយ​វីតាមីន សារធាតុ​ខនិជ ជាតិ​ស្ករ​ធម្មជាតិ ជាតិ​សរសៃ អាស៊ីត​អាមីណូ និង​ជាតិ​ខ្លាញ់​ជំនួយ​សុខភាព​ជាច្រើន ដែល​សុទ្ធតែ​ជា​តម្រូវការ​សារធាតុ​ចិញ្ចឹម​ដល់​រាងកាយ​ស្ត្រី និង​ការលូតលាស់​របស់​គភ៌។

ខាងក្រោម​នេះ​នឹង​បង្ហាញពី​អត្ថប្រយោជន៍​នៃ​ផ្លែ​ទៀប​ចំពោះ​ម្តាយ និង​ទារក៖

ជួយ​ដល់​ការលូតលាស់​ខួរក្បាល និង​ប្រព័ន្ធ​ភាពស៊ាំ​របស់​គភ៌

ផ្លែទៀប​ផ្ទុក​ទៅដោយ​សារធាតុ​ចិញ្ចឹម​ចាំបាច់​សំខាន់ៗ ជួយ​ដល់​ការលូតលាស់​របស់​គភ៌។ វា​ជា​ប្រភព​នៃ​វីតាមីន C និង​វីតាមីន B6 ជួយ​ដល់​ការផលិត​កូឡាសែន បង្កើត​ជាលិកា​តភ្ជាប់ ជួយ​ដល់​ការលូតលាស់​ឆ្អឹង ឆ្អឹងខ្ចី សរសៃពួរ​សាច់ដុំ និង​ស្បែក​របស់​គភ៌។ តាម​ការស្រាវជ្រាវ​បាន​បង្ហាញ​ថា ស្ត្រី​មាន​គភ៌​ខ្វះ​វីតាមីន C ធ្វើឱ្យ​ខូច​ខួរក្បាល​របស់​ទារក។

កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ការរលូត​កូន

ផ្លែទៀប ជា​ប្រភព​នៃ​ធាតុ​ទង់ដែង។ ការសិក្សា និង​ពិសោធន៍​កាលពី​ថ្មីៗ​នេះ​បាន​ឱ្យ​ដឹងថា កង្វះ​ធាតុ​ទង់ដែង​ងាយ​ធ្វើឱ្យ​ស្ត្រី​រលូត​កូន។ លើសពីនេះទៀត ធាតុ​ទង់ដែង​ជួយ​ដល់​ការលូតលាស់​សរសៃពួរ​សាច់ដុំ ស្បែក និងសរសៃ​ឈាម​របស់​គភ៌។

បំបាត់​អាការៈ​ចាញ់​កូន

ការទទួលទាន​ផ្លែទៀប​អាច​ជួយ​ការពារ​ស្ត្រី​មាន​ផ្ទៃពោះ​ពី​អាការៈ​មិន​ស្រួល​ខ្លួន​រៀងរាល់​ព្រឹក។ វា​ជួយ​បំបាត់​អាការៈ​ចង់​ក្អួត និង​ក្អួត​ចង្អោរ។

ជួយ​រក្សា​ការឡើង​ទម្ងន់​បាន​ល្អ

ផ្លែ​ទៀប ជា​ប្រភព​នៃ​ជាតិស្ករ​ធម្មជាតិ ជួយ​រក្សា​ការឡើង​ទម្ងន់​របស់​ស្ត្រី​មាន​គភ៌។ ជាពិសេស​ស្ត្រី​ដែល​ទម្ងន់​ស្រាល​ក្នុង​កំឡុង​ពេល​មាន​កូន។ ផ្លែ​ទៀប​ជួយ​ឱ្យ​ស្ត្រី​ស្រេក​ឃ្លាន​អាហារ។

បំបាត់អាការៈទល់លាមក

ផ្លែទៀប​ផ្ទុក​ទៅដោយ​ជាតិ​សរសៃ ជួយ​សម្រួល​ដល់​ការបញ្ចេញ​ចោល៕


ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 1 month ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...

កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

យិន ប៊ុនថេង 1 month ago
កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

ប្រទេស​ឥណ្ឌា​បាន​បង្កើត​កំណត់ត្រា​ថ្មី​របស់​ខ្លួន ដោយ​ទទួល​បាន​ជោគជ័យ​លើ​ការបា...