សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

ហាម​ដាច់ខាត​ទទួលទាន​អាហារ ៨មុខ​នេះ បើ​អ្នក​មិន​ចង់​ឱ្យ​រលូត​កូន

មង្គលការ 1 month ago 8.41ពាន់

ហាងឆេងខ្ពស់ជាងគេមានតែនៅ 188Asia

អារម្មណ៍​ភ័យខ្លាចបំផុត​របស់​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​គឺ បញ្ហា​រលូត​កូន។ បញ្ហា​រលូត​កូន​អាច​ផ្តល់​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ផ្លូវចិត្ត​របស់​ស្ត្រី។

ដូច​ដែល​យើង​បាន​ដឹង​ហើយ​ថា ពេលវេលា​មាន​ផ្ទៃពោះ ជា​ដំណាក់កាល​ងាយនឹង​រងគ្រោះបំផុត​ក្នុង​ជីវិត​របស់​ស្ត្រី។ នាង​ត្រូវ​មើលថែ​ខ្លួនឯង និង​ទារក​ក្នុង​ផ្ទៃ​ឱ្យ​បាន​ល្អបំផុត។ សូម្បីតែ​កំហុសឆ្គង​តិចតួច​ក៏​អាច​បណ្តាលឱ្យ​មាន​ផលវិបាក​បញ្ហា​សុខភាព ប៉ះពាល់ដល់​ទាំង​ម្តាយ និង​កូន។

សារធាតុចិញ្ចឹម និង​ទម្លាប់​ទទួលទាន​អាហារ​របស់​ម្តាយ ដើរ​តួនាទី​សំខាន់​ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ ព្រោះ​មិនថា​អ្វី​ដែល​ម្តាយ​ទទួលទាន​ទេ វា​ក៏​បាន​ទៅដល់​ទារក​ក្នុង​ផ្ទៃ​ដែរ។ ដូច្នេះ ម្តាយ​ទទួលទាន​អាហារ​កាន់តែ​ប្រសើរ ឱកាស​នៃ​បញ្ហា​សុខភាព​កាន់តែ​តិច។

ខាងក្រោម​នេះ ជា​ប្រភេទ​អាហារ​ទូទៅ​មួយចំនួន​ដែល​អ្នក​ត្រូវ​ចៀសវាង​ដាច់ខាត ដើម្បី​ការពារពី​បញ្ហា​រលូត​កូន។

១. បន្លែ ផ្លែឈើ​មិនទាន់​បាន​លាង

បន្លែ និង​ផ្លែឈើ​ដែល​មិនទាន់​បាន​លាង មាន​ផ្ទុកនូវ​មេរោគ​ផ្សេងៗ ដែល​អាច​បង្ក​ការឆ្លង​មេរោគ បណ្តាលឱ្យ​ស្ត្រី​រលូត​កូន។

២. ផឹក​កាហ្វេ​ច្រើន

ការទទួលទាន​កាហ្វេ​ច្រើន​ក្នុង​អំឡុងពេល​ពពោះ​ក៏​អាច​បណ្តាលឱ្យ​រលូត​កូន ព្រោះ​ជាតិ​កាហ្វេអ៊ីន​អាច​បង្កើន​កម្តៅ​ខ្លាំង​ក្នុង​ខ្លួន​ស្ត្រី។

៣. ពិសារ​តែបៃតង​ច្រើន

ការសិក្សា​បាន​អះអាង​ថា ការផឹក​តែ​បៃតង​ច្រើន​ជាង ១ពែង​ក្នុង ១ថ្ងៃ​អាច​បណ្តាល​ឱ្យ​ស្ត្រី​រលូត​កូន ព្រោះ​តែបៃតង​ក៏​មាន​ផ្ទុក​ជាតិ​កាហ្វេអ៊ីន​ដែរ។

៤. ផ្លែ​គូលែន

ផ្លែ​គូលែន ជា​ប្រភេទ​ផ្លែឈើ​ម្យ៉ាង​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ចៀសវាង ព្រោះ​វា​អាច​បង្កើន​កម្តៅ​ក្នុង​ខ្លួន បង្ក​ឱ្យ​លំហូរ​ឈាម​តាម​ទ្វារមាស និង​រលូត​កូន។

៥. គ្រាប់​ល្ង

គ្រាប់​ល្ង ជា​ធាតុផ្សំ​មួយ​ប្រភេទ​ទៀត​ដែល​អាច​បង្កើន​កម្តៅ​ក្នុង​ខ្លួន​ស្ត្រី​ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ ជាពិសេស​នៅពេល​លាយ​ជាមួយ​ទឹកឃ្មុំ បណ្តាល​ឱ្យ​រលូត​កូន។

៦. ថ្លើម

ប្រសិនបើ​អ្នក​ចូលចិត្ត​ញ៉ាំ​សាច់ អ្នក​ត្រូវ​ចៀសវាង​ញ៉ាំ​ថ្លើម​សត្វ ព្រោះ​វា​សម្បូរ​វីតាមីន A ខ្ពស់ អាច​ទៅ​បំផ្លាញ​គភ៌ និង​ធ្វើឱ្យ​រលូត​កូន។

៧. ត្រី

ប្រភេទ​ត្រី​ផ្សេងៗ​ដែល​មាន​ផ្ទុក​ជាតិ​បារត​ខ្ពស់ ក៏​អាច​បណ្តាលឱ្យ​ស្ត្រី​រលូត​កូន​បាន​ដែរ ហេតុនេះ​អ្នក​ត្រូវ​ចៀសវាង៕


  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 2 days ago 384
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...

កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

យិន ប៊ុនថេង 4 days ago 595
កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

ប្រទេស​ឥណ្ឌា​បាន​បង្កើត​កំណត់ត្រា​ថ្មី​របស់​ខ្លួន ដោយ​ទទួល​បាន​ជោគជ័យ​លើ​ការបា...

ក្តៅៗ! UN បើក​កិច្ចប្រជុំ​បន្ទាន់​បន្ទាប់ពី​កូរ៉េ​ខាងជើង​ធ្វើ​តេស្ត​មីស៊ីល​ឆ្លង​ទ្វីប​បាន​សម្រេច

យិន ប៊ុនថេង 1 week ago 1.1ពាន់
ក្តៅៗ! UN បើក​កិច្ចប្រជុំ​បន្ទាន់​បន្ទាប់ពី​កូរ៉េ​ខាងជើង​ធ្វើ​តេស្ត​មីស៊ីល​ឆ្លង​ទ្វីប​បាន​សម្រេច

ក្រុមប្រឹក្សា​អង្គការ​សហប្រជាជាតិ (UN) បាន​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​នៅ​ថ្ងៃ ច...

ទីក្រុង​ទាំង ១០ របស់​សហរដ្ឋ​អាមេរិក​ដែល​ទទួល​រងគ្រោះ​ខ្លាំងបំផុត​ដោយ​ពួក Hacker

យិន ប៊ុនថេង 1 week ago 1.24ពាន់
ទីក្រុង​ទាំង ១០ របស់​សហរដ្ឋ​អាមេរិក​ដែល​ទទួល​រងគ្រោះ​ខ្លាំងបំផុត​ដោយ​ពួក Hacker

ក្រុមហ៊ុន​ការពារ​សុវត្តិភាព​ប្រព័ន្ធ​អ៊ីនធឺណែត​សហរដ្ឋអាមេរិក Webroot បាន​បង្ហា...