សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

វិធី​ព្យាបាល​ពងបែក​លើ​ទ្វារមាស​តាម​បែប​ធម្មជាតិ

មង្គលការ 4 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ពេល​អ្នក​បាន​ឃើញ​ពងបែក ឬ​ឈឺចាប់​លើ​ទ្វារមាស អ្នក​នឹង​ភ័យ​ស្លន់ស្លោ។ នេះ​ជា​ប្រតិកម្ម​ធម្មតា​របស់​ស្ត្រី​គ្រប់រូប ដែល​ជួបប្រទះ​រឿង​បែប​នេះ។

ដូច្នេះ តើ​យើង​អាច​ព្យាបាល​ពងបែក​លើ​ទ្វារមាស​បាន​ដោយ​វិធី​ណា? មាន​វិធី​ព្យាបាល​មួយចំនួន​អាច​ជួយ​បាន ប៉ុន្តែ​ក្នុង​អត្ថបទ​ថ្ងៃ​នេះ យើង​នឹង​បង្ហាញ​ពី​វិធី​ព្យាបាល​ពងបែក​លើ​ទ្វារមាស​តាម​បែប​ធម្មជាតិ។

មុននឹង​អ្នក​ប្រើ​វិធី​ព្យាបាល​នេះ អ្នក​ត្រូវ​ដឹងពី​មូលហេតុ​នាំឱ្យ​កើត​ពងបែក។ ជាទូទៅ ពងបែក​លើ​ទ្វារមាស​បណ្តាល​មកពី​ប្រតិកម្ម​អាឡាក់ហ្ស៊ី។ វា​អាច​បណ្តាល​មកពី​សាប៊ូ​ដុស​ខ្លួន ឡេ ទឹកអប់ ឬ​សាប៊ូ​កក់សក់។

ក្នុង​ករណី​ផ្សេងទៀត វា​អាច​មកពី​ការឆ្លង​មេរោគ​ផ្សិត ឬ​ជំងឺ​កាមរោគ និង​អាច​បណ្តាល​មកពី​ការកកិត​ត្រង់​តំបន់​ទ្វារមាស។

ខាងក្រោម​នេះ​ជា​ឱសថ​ធម្មជាតិ​កម្ចាត់​ពងបែក​លើ​ទ្វារមាស​ដ៏មាន​ប្រសិទ្ធិភាព៖

១. ទឹក​ការ៉ុត

ការ៉ុត​មាន​ផ្ទុក​សារធាតុ​ប៊ែតា-ការ៉ូតែន អាច​ជួយ​កម្ចាត់​ជាតិពុល​ចេញពី​ក្នុង​រាងកាយ។ យក​ការ៉ុត ២ផ្លែ កិន​វា​ឱ្យ​ម៉ត់​ល្អ រួច​ទទួលទាន​ទឹក​នេះ ២ដង​ជារៀងរាល់​ថ្ងៃ​រហូតដល់​អាការៈ​ជា​សះស្បើយ។

២. ប្រទាល​កន្ទុយ​ក្រពើ

យក​ប្រទាល​កន្ទុយ​ក្រពើ ១ធាង ចិត​យក​សាច់​វា ហើយ​បិត​លើ​កន្លែង​ឈឺចាប់ និង​រង់ចាំ​រហូតដល់​វា​ស្ងួត។ វា​ជួយ​ផ្តល់​ធាតុ​ត្រជាក់ និង​ព្យាបាល​ពងបែក។

៣. ម្សៅសូដា

យក​ម្សៅសូដា​បន្តិច លាយ​ជាមួយ​ទឹក និង​លាប​លើ​ពងបែក។ ទុក​វា​ឱ្យ​ស្ងួត។ ប្រើ​ក្រណាត់​សើម​ជូត​សម្អាត​វា​ចេញ និង​ជូត​ឱ្យ​ស្ងួត។ វា​ជួយ​ព្យាបាល​ពងបែក​បាន​យ៉ាងឆាប់​រហ័ស។

៤. ស្អំ​ទឹកកក

យក​ដុំ​ទឹកកក ២-៣ដុំ ខ្ចប់​វា​ក្នុង​ក្រណាត់​មួយ បន្ទាប់មក​ដាក់​ស្អំ​លើ​ពងបែក។ វា​នឹង​ជួយ​បំបាត់​ពងបែក។

៥. ទឹកខ្មេះ

ចាក់​ទឹកខ្មេះ​កន្លះ​ពែង​ទៅក្នុង​អាងទឹក​ក្តៅអ៊ុនៗ។ ត្រាំ​ខ្លួន​អ្នក​រយៈពេល​ប្រហែល​ពី ៥-៧នាទី។ ធ្វើ​បែប​នេះ​ឱ្យ​បាន​យ៉ាងហោច​ណាស់ ២ដង​ក្នុង ១ថ្ងៃ។ វា​ជួយ​ព្យាបាល​ពងបែក​លើ​ទ្វារមាស​បាន​យ៉ាងមាន​ប្រសិទ្ធិភាព។

៦. កញ្ចប់​ត

យក​កញ្ចប់តែ​សើម​ត្រជាក់ ដាក់​បិត​លើ​ពងបែក។ រង់ចាំ​រយៈពេល​ប្រហែល ៥-៧នាទី រួច​យក​វា​ចេញ។ វិធី​នេះ​នឹង​ជួយ​ព្យាបាល​បញ្ហា​រលាក និង​ពងបែក។

៧. ប្រេង​ខ្ទឹមស

យក​ប្រេង​ខ្ទឹមស​បន្តិច លាយ​ជាមួយ​ប្រេង​អូលីវ​បន្តិច រួច​លាប​ដោយ​ផ្ទាល់​លើ​ពងបែក។ វា​ជួយ​ព្យាបាល​ពងបែក និង​រលាក។

៨. ងូត​ទឹក​ក្តៅអ៊ុនៗ

ងូត​ទឹក​ក្តៅអ៊ុនៗ​ជារៀងរាល់​ថ្ងៃ អាច​ជួយ​រក្សា​អនាម័យ​ទ្វារមាស និង​ព្យាបាល​ពងបែក ព្រមទាំង​ការពារ​ពី​ការរលាក និង​ការឈឺចាប់​ផងដែរ៕


  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 3 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...