សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

អត្ថប្រយោជន៍​ដ៏លើសលប់​របស់​ស្រាបៀ​ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង​ពី​មុន​មក

មង្គលការ 5 months ago 171.2ពាន់

ហាងឆេងខ្ពស់ជាងគេមានតែនៅ 188Asia

យើង​ទាំងអស់​គ្នា​ប្រាកដ​ជា​ដឹង​ហើយ​ថា ស្រាបៀ ជា​ភេសជ្ជៈ​ស្រវឹង​ដែល​ជា​ធម្មតា មនុស្ស​ចូលចិត្ត​ទទួលទាន​ពេល​ញ៉ាំ​អាហារ។ ស្រាបៀ​មាន​ផ្ទុកនូវ​សារធាតុ​ប្រូតេអ៊ីន និង​វីតាមីន B ច្រើន​ជាង​ស្រា តែ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​មាន​បរិមាណ​ស្មើគ្នា។ អ្នក​ក៏​គួរតែ​ដឹង​ថា ស្រាបៀ ជា​ប្រភព​នៃ​សារធាតុ​ខនិជ ដើរ​តួនាទី​សំខាន់​ក្នុង​ការជួយ​ដល់​ការរំលាយ​អាហារ។ ប្រសិនបើ​ទទួលទាន​វា​ក្នុង​បរិមាណ​គ្រប់គ្រាន់​ល្មម វា​អាច​ជួយ​បង្កើន​សុខភាព​របស់​អ្នក។

ខាងក្រោម​នេះ​ជា​មូលហេតុ ១០យ៉ាង​ដែល​អ្នក​គួរ​ទទួលទាន​ស្រាបៀ៖

  1. ស្រាបៀ​នឹង​ជួយ​រក្សា​សុខភាព​តម្រងនោម​របស់​អ្នក។ តាម​ការស្រាវជ្រាវ​កាលពី​ថ្មីៗ​នេះ​បាន​រកឃើញ​ថា ជា​ការពិត​ណាស់ ស្រាបៀ​មួយ​កំប៉ុងៗ​ដែល​អ្នក​ផឹក អាច​ជួយ​កាត់បន្ថយ​បញ្ហា​ក្រួស​ក្នុង​តម្រងនោម​បាន ៤០%។
  2. ស្រាបៀ​អាច​ជួយ​កម្ចាត់​ជាតិ​កូឡេស្តេរ៉ុល​អាក្រក់​ក្នុង​ខ្លួន​អ្នក។
  3. ស្រាបៀ​ក៏​អាច​ជួយ​បង្កើន​កម្រិត​វីតាមីន B។ យោង​តាម​អ្នក​ជំនាញ​ជាច្រើន​បាន​ឱ្យ​ដឹង​ថា ភេសជ្ជៈ​នេះ​ផ្ទុក​វីតាមីន B1 B2 B6 និងB12។ អ្នក​ផឹក​ស្រាបៀ​ទទួល​បាន​កម្រិត​វីតាមីន B6 ខ្ពស់ជាង​អ្នក​មិន​ផឹក ហើយ​វា​ក៏​ច្រើន​ជាង​អ្នក​ផឹក​ស្រា​ទ្វេ​ដង។
  4. ស្រាបៀ​ជួយ​ធ្វើឱ្យ​ឆ្អឹង​រឹងមាំ។ កម្រិត​ស៊ីលីកូន​ក្នុង​ស្រាបៀ​អាច​ជួយ​បង្កើន​ដង់ស៊ីតេ​របស់​ឆ្អឹង។
  5. ស្រាបៀ​ក៏​ជា​ឱសថ​ព្យាបាល​ជំងឺ​គេង​មិន​លក់​ផង​ដែរ។
  6. ស្រាបៀ​ជួយ​កាត់បន្ថយ​ជំងឺ​បេះដូង​របស់​អ្នក។ យោង​តាម​អ្នក​ជំនាញ ស្រាបៀ​អាច​ជួយ​កាត់បន្ថយ​ជំងឺ​បេះដូង​បាន​ពី ៤០-៦០% បើ​ប្រៀបធៀប​ទៅនឹង​អ្នក​មិន​ផឹក។
  7. ស្រាបៀ​ក៏​អាច​ជួយ​ការពារ​ពី​ការកក​ឈាម។ អ្នក​ជំនាញ​និយាយ​ថា ធាតុផ្សំ​ក្នុង​ស្រាបៀ​នឹង​ជួយ​រារាំង​ដល់​ការកក​ជា​ដុំ​ឈាម។
  8. អ្នក​ជំនាញ​និយាយ​ថា ស្រាបៀ​នឹង​ជួយ​បង្កើន​ការចងចាំ​របស់​អ្នក។ ការសិក្សា​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា អ្នកផឹក​ស្រាបៀ​មិន​ងាយ​នឹង​ជួប​បញ្ហា​ជំងឺ​បាត់​ការចងចាំ​ឡើយ។
  9. ភេសជ្ជៈ​នេះ​ក៏​អាច​ជួយ​បំបាត់​ភាពតានតឹង​បាន​ដែរ។ ក្រុម​អ្នក​ជំនាញ​មកពី​សកល​វិទ្យាល័យ ម៉ុងទ្រៀល (Montreal) បាន​រកឃើញ​ថា ផឹក​ស្រាបៀ​អស់ ២កែវ​ក្នុង ១ថ្ងៃ​អាច​ជួយ​កាត់បន្ថយ​ភាពតានតឹង ឬ​អារម្មណ៍​ធុញថប់​នឹង​ការងារ។
  10. ហើយ​អ្វី​ដែល​ពិសេស​នោះ ស្រាបៀ​នឹង​ជួយ​ឱ្យ​ស្បែក​អ្នក​កាន់តែ​មាន​សម្រស់​ក្មេង​ជាង​វ័យ។ អ្នកជំនាញ​ជាច្រើន​និយាយ​ថា វីតាមីន​ក្នុង​ស្រាបៀ​អាច​ជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់ ឱ្យ​កោសិកា​ស្បែក​ថ្មី​លូតលាស់។ ស្បែក​របស់​អ្នក​នឹង​កាន់តែ​ទន់ ម៉ត់​រលោង៕

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 2 days ago 384
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...

កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

យិន ប៊ុនថេង 4 days ago 595
កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

ប្រទេស​ឥណ្ឌា​បាន​បង្កើត​កំណត់ត្រា​ថ្មី​របស់​ខ្លួន ដោយ​ទទួល​បាន​ជោគជ័យ​លើ​ការបា...

ក្តៅៗ! UN បើក​កិច្ចប្រជុំ​បន្ទាន់​បន្ទាប់ពី​កូរ៉េ​ខាងជើង​ធ្វើ​តេស្ត​មីស៊ីល​ឆ្លង​ទ្វីប​បាន​សម្រេច

យិន ប៊ុនថេង 1 week ago 1.1ពាន់
ក្តៅៗ! UN បើក​កិច្ចប្រជុំ​បន្ទាន់​បន្ទាប់ពី​កូរ៉េ​ខាងជើង​ធ្វើ​តេស្ត​មីស៊ីល​ឆ្លង​ទ្វីប​បាន​សម្រេច

ក្រុមប្រឹក្សា​អង្គការ​សហប្រជាជាតិ (UN) បាន​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​នៅ​ថ្ងៃ ច...

ទីក្រុង​ទាំង ១០ របស់​សហរដ្ឋ​អាមេរិក​ដែល​ទទួល​រងគ្រោះ​ខ្លាំងបំផុត​ដោយ​ពួក Hacker

យិន ប៊ុនថេង 1 week ago 1.24ពាន់
ទីក្រុង​ទាំង ១០ របស់​សហរដ្ឋ​អាមេរិក​ដែល​ទទួល​រងគ្រោះ​ខ្លាំងបំផុត​ដោយ​ពួក Hacker

ក្រុមហ៊ុន​ការពារ​សុវត្តិភាព​ប្រព័ន្ធ​អ៊ីនធឺណែត​សហរដ្ឋអាមេរិក Webroot បាន​បង្ហា...