សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

រូប​មន្ត​សម្ងាត់ សម្រាប់​កម្ចាត់​មុន​ក្បាល​ខ្មៅ​នៅលើច្រមុះ និងផ្ទៃមុខ

មង្គលការ 9 months ago

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ស្បែក​មុខ​ស្រស់ថ្លា គឺ​ជា​ក្តី​សុបិន្ត​របស់​ស្ត្រី​គ្រប់​រូប ប៉ុន្តែ​ការ​កើត​មាន​មុន​ក្បាលខ្មៅ ឬ​មុន​ក្បាលស​នឹង​ធ្វើ​ឱ្យ​សម្រស់​របស់​ពួក​គេ​ប្រែ​ទៅ​ជា​អាប់រស្មី​ទៅ​វិញ។

តើហេតុអ្វីបានជាកើតមានមុនទាំងនេះនៅលើផ្ទៃមុខ?

ជា​ការ​ពិតណាស់ ការ​កកស្ទះ​រន្ធរោម​មិន​អាច​បញ្ចេញ​ខ្លាញ់ ឬប្រេង​បាន។ ការ​មិន​បាន​សម្អាត​សារ​ធាតុ​កខ្វក់​ចេញ​ពី​ផ្ទៃ​មុខ​សុទ្ធ​តែ​ជា​មូលហេតុ​ចម្បង។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​បញ្ចេញ​សារធាតុ Sebum លើស​កម្រិត ការ​ផ្លាស់ប្តូរ​អ័រម៉ូន​សម្រាប់​ក្មេង​ស្រីវ័យ​ជំទង់ ការ​មាន​ផ្ទៃពោះ និង​ការ​អស់រដូវ ការ​បរិភោគ​អាហារ​បំពង ឬ​ចៀន ដែល​សម្បូរ​ទៅ​ដោយ​ខ្លាញ់​ច្រើន ការ​ប្រើ​ផលិតផល​កែ​សម្ផស្ស ដែល​គ្មាន​គុណភាព​ក៏​ជា​កត្តា​រួម​ចំណែក​ដ៏​ធំ ធ្វើ​ឱ្យ​កើត​មាន​បញ្ហា​ទាំង​នេះ​ផង​ដែរ។

ហេតុ​នេះ​ហើយ មង្គលការ សូម​បង្ហាញ​ពី​វីធី​មួយ​ចំនួន ដែល​អាច​កម្ចាត់​មុនក្បាលខ្មៅ​បាន​យ៉ាង​រហ័ស​ទាន់​ចិត្ត ហើយ​អាច​ប្រើ​បាន​គ្រប់​មនុស្ស​ទាំង​បុរស ស្ត្រី និង​ក្មេង​ជំទង់។

ជំហ៊ានទី ១៖

  1. អំបិល
  2. ថ្នាំដុសធ្មេញ
  3. ច្រាស់ដុសធ្មេញចាស់
  • ដាក់​ថ្នាំ​ដុសធ្មេញ​បន្តិច​លាយ​ជា​មួយ​នឹង​អំបិល​បន្តិច រួច​ច្របល់​បញ្ចូល​គ្នា​ឱ្យ​សព្វ។
  • បន្ទាប់​មក​យក​ច្រាស់​ដុសធ្មេញ​ចាស់ ផ្តិត​យក​ល្បាយ​នេះ ហើយ​ម៉ាស្សា​នៅ​លើ​ច្រមុះ ឬ​ផ្ទៃ​មុខ​ដែល​កើត​មុន​ឱ្យ​បាន ២នាទី។
  • លាង​សម្អាត​ជាមួយនឹង​ទឹក​ធម្មតា​ថ្មមៗ។

ជំហ៊ានទី ២ ៖

  1. ក្រណាត់ស្អាត
  2. ទឹកក្តៅឧណ្ឌៗ
  • យកក្រណាត់ជ្រលក់ក្នុងទឹកក្តៅ
  • ពូតឲ្យអស់ទឹក រួចស្អំនៅលើច្រមុះឲ្យបាន ១៥ វិនាទី។
  • អនុវត្តដដែលឲ្យបាន ២ដង។

ជំហ៊ានទី ៣៖

  1. ទឹកដោះគោជូរ (Yogurt)
  2. ដីឥដ្ឋ
  • លាយ​ដីឥដ្ឋ ១ ភាគ ៤ ក្នុង​មួយ​ស្លាបព្រា ជាមួយនឹង​ទឹក​ដោះ​គោជូរ ២ ភាគ ៥ ក្នុង​មួយ​ស្លាបព្រា។
  • បន្ទាប់​មក​លាប​នៅ​លើ​តំបន់​ដែល​រង​នូវ​ផល​ប៉ះពាល់។
  • លាង​សម្អាត​ជាមួយ​នឹង​ទឹក បន្ទាប់​ពី​ទុក​បាន ១០ នាទី។

ហាមយកអត្ថបទពី វេបសាយ http://www.mungkulkar.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 2 months ago
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...

កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

យិន ប៊ុនថេង 2 months ago
កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

ប្រទេស​ឥណ្ឌា​បាន​បង្កើត​កំណត់ត្រា​ថ្មី​របស់​ខ្លួន ដោយ​ទទួល​បាន​ជោគជ័យ​លើ​ការបា...