សូមស្វាគមន៍ ឡក់ចូល / ចុះឈ្មោះ

BMW ប្តេជ្ញាចិត្ត​ថា នឹង​បង្កើត​រោចក្រ​នៅ​ម៉ិកស៊ិក​ឱ្យ​បាន បើ​ទោះបី​ជា​មាន​ការប្រទូសសារ៉ាយនឹង Trump ក៏ដោយ

ឃុន ហ្លួង 1 month ago 638

ហាងឆេងខ្ពស់ជាងគេមានតែនៅ 188Asia

ក្រុមហ៊ុន​ផលិត​រថយន្ត BMW បាន​ប្រាប់​ដល់​បណ្ដាញ​សារព័ត៌មាន​ថា ខ្លួន​នឹង​ប្តេជ្ញាចិត្ត​សាងសង់​រោងចក្រ​ថ្មី​មួយ​របស់​ខ្លួន​នៅ​ម៉ិកស៊ិក បើ​ទោះបី​ជា​មាន​ការប្រទូសសារ៉ាយ​ជាមួយ​នឹង​លោក Donald Trump ដែល​ជា​ប្រធានាធិបតី​អាណាត្តិ​ថ្មី​របស់​សហរដ្ឋអាមេរិច​យ៉ាងណា​ក៏ដោយ។

ប្រធានាធិបតី​ទើបនឹង​ជាប់​ឆ្នោត​ថ្មី Trump បាន​គម្រាម​ថា ខ្លួន​នឹង​ដាក់​កម្រិត​ពន្ធ​ឱ្យ​ធ្ងន់ធ្ងរ​ចំពោះ​ក្រុមហ៊ុន​ណា​ដែល​ផលិត​រថយន្ត​នៅ​ម៉ិកស៊ិក រួច​នាំចូល​មក​លក់​ក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក។

BMW ប្តេជ្ញាចិត្ត​ថា នឹង​បង្កើត​រោចក្រ​នៅ​ម៉ិកស៊ិក​ឱ្យ​បាន បើ​ទោះបី​ជា​មាន​ការប្រទូសសារ៉ាយនឹង Trump ក៏ដោយ

ក្រុមហ៊ុន BMW បាន​ចំណាយ​ទឹកប្រាក់​លើ​ការបង្កើត​រោងចក្រ​នៅ​ម៉ិកស៊ិក​ខ្ទង់​ជាង ១០០ លាន​ដុល្លារ​អាមេរិច ខណៈ​ពេល​ដែល​ក្រុមហ៊ុន​ផ្សេងទៀត​ត្រូវបាន​វិនិយោគ​នៅក្នុង​សហរដ្ឋអាមេរិក ឬ​ផ្លាស់ប្តូរ​ត្រឡប់មក​ផលិត​នៅ​សហរដ្ឋអាមេរិក​វិញ។

កាលពី​ថ្ងៃ​អាទិត្យ ក្រុមហ៊ុន Fiat Chrysler Automobiles (FCA) បាន​ប្រកាស​ផែនការ​ទឹកប្រាក់​ចំនួន ៨១៦ លានផោន​ស្មើនឹង ១០០ លាន​ដុល្លារ​សហរដ្ឋអាមេរិច ដើម្បី​ផលិត​ម៉ូដែល​រថយន្ត Jeep ចំនួន ៣ម៉ូដែល​នៅ​សហរដ្ឋអាមេរិក។ ក្រុមហ៊ុន FCA នឹង​ប្ដូរ​ផលិតកម្ម​រថយន្ត Ram pickup truck ពី​ប្រទេស​ម៉ិកស៊ិក​មកកាន់​សហរដ្ឋអាមេរិក​វិញ។

BMW ប្តេជ្ញាចិត្ត​ថា នឹង​បង្កើត​រោចក្រ​នៅ​ម៉ិកស៊ិក​ឱ្យ​បាន បើ​ទោះបី​ជា​មាន​ការប្រទូសសារ៉ាយនឹង Trump ក៏ដោយ

ក្នុង​សប្តាហ៍​មុន​នេះ​ផងដែរ លោក Trump បាន​រិះគន់​ខ្លាំងៗ​ទៅលើ​ក្រុមហ៊ុន General Motors ដែល​បាន​ផលិត​រថយន្ត​របស់​ខ្លួន​នៅ​ម៉ិកស៊ិក​សម្រាប់​យកមក​លក់​នៅ​ទីផ្សារ​អាមេរិក។ ក្រុមហ៊ុន General Motors បាន​ផ្ញើ​គំរូ​ម៉ូដែល​រថយន្ត Chevy Cruze របស់​ខ្លួន​ពី​សហរដ្ឋអាមេរិក​ទៅកាន់​ប្រទេស​ម៉ិកស៊ិក ដោយ​ត្រូវ​ឆ្លងកាត់​ការបង់​ពន្ធ​ឆ្លងកាត់​ព្រំដែន​យ៉ាងច្រើន។ ហើយ​ក្រុមហ៊ុន Toyota ក៏​កំពុង​ត្រូវ​រង​ការគំរាមកំហែង​ផងដែរ​ចំពោះ​ការបង់ពន្ធ​នាំ​រថយន្ដ​ខ្លួន​ឆ្លងកាត់​ព្រំដែន​ពី​ប្រទេស​ម៉ិកស៊ិក​មកកាន់​សហរដ្ឋអាមេរិក​ក្នុង​តម្លៃ​ថ្លៃ​ខុសពី​ធម្មតា៕


  • Loading...
  • Loading...
  • Default Aside Right 1st
  • Super Slim

បច្ចេកវិទ្យា

ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

វិសាល 2 days ago 384
ល្បី​ថា Nokia 3310 ធន់​នឹង​ការធ្លាក់ អ៊ីចឹង​យក​វា​មក​ធ្វើ​ជា Case iPhone មើល​ទៅ​វា​ការពារ​បាន​ប៉ុណ្ណា? លទ្ធផល​គួរឱ្យ​ភ្ញាក់ផ្អើល (មានវីដេអូ)

Channel នៅក្នុង Youtube មួយ​ឈ្មោះ​ថា EverythingApplePro បាន​យក Nokia 3310 ចំនួ...

កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

យិន ប៊ុនថេង 4 days ago 595
កំណត់ត្រា​ថ្មី​របស់​ពិភពលោក! ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប ១០៤ គ្រឿង​ក្នុង​ពេល​តែមួយ (មានវីដេអូ)

ប្រទេស​ឥណ្ឌា​បាន​បង្កើត​កំណត់ត្រា​ថ្មី​របស់​ខ្លួន ដោយ​ទទួល​បាន​ជោគជ័យ​លើ​ការបា...

ក្តៅៗ! UN បើក​កិច្ចប្រជុំ​បន្ទាន់​បន្ទាប់ពី​កូរ៉េ​ខាងជើង​ធ្វើ​តេស្ត​មីស៊ីល​ឆ្លង​ទ្វីប​បាន​សម្រេច

យិន ប៊ុនថេង 1 week ago 1.1ពាន់
ក្តៅៗ! UN បើក​កិច្ចប្រជុំ​បន្ទាន់​បន្ទាប់ពី​កូរ៉េ​ខាងជើង​ធ្វើ​តេស្ត​មីស៊ីល​ឆ្លង​ទ្វីប​បាន​សម្រេច

ក្រុមប្រឹក្សា​អង្គការ​សហប្រជាជាតិ (UN) បាន​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​នៅ​ថ្ងៃ ច...

ទីក្រុង​ទាំង ១០ របស់​សហរដ្ឋ​អាមេរិក​ដែល​ទទួល​រងគ្រោះ​ខ្លាំងបំផុត​ដោយ​ពួក Hacker

យិន ប៊ុនថេង 1 week ago 1.24ពាន់
ទីក្រុង​ទាំង ១០ របស់​សហរដ្ឋ​អាមេរិក​ដែល​ទទួល​រងគ្រោះ​ខ្លាំងបំផុត​ដោយ​ពួក Hacker

ក្រុមហ៊ុន​ការពារ​សុវត្តិភាព​ប្រព័ន្ធ​អ៊ីនធឺណែត​សហរដ្ឋអាមេរិក Webroot បាន​បង្ហា...